Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេង រិនសុម៉ាលីតា ក្តាប់បានឱកាសសម្តែងរឿងជាលើកដំបូង

ភ្នំពេញ ៖ ម្ចាស់ជ័យលាភីទេពធីតាឯកសង្ក្រាន្តរដូវកាលទី៣ ហេង រិនសុម៉ាលីតា បានក្តាប់ឱកាសសម្តែងភាពយន្តជាលើកដំបូង ក្រោយជាប់កញញាឯកខាងលើ។

តារាស្រីរូបនេះបានចូលខ្លួនសម្តែងនៅក្នុងរឿង ហាមក្រ ដែលជាប្រភេទភាពយន្តជីវិត និងត្រូវបានផលិតឡើងដោយផលិតកម្ម sastra film ។
ភាពយន្តនេះកំពុងតែដំណើរការថត ហើយគ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នាពេលឆាប់ៗខាងមុខនេះហើយ។
ឈានជើងក្នុងសិល្ប:មួយកម្រិតទៀតនាពេលនេះ បានធ្វើឲ្យ ហេង រិនសុម៉ាលីតា សម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រោះនាងពិតជាស្រឡាញ់សិល្ប:នេះណាស់។

យ៉ាងណាតារាស្រីរូបនេះបានលើកឡើងថា សម្រាប់ការសម្តែងលើកដំបូងនេះ នាងនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដោយខ្លាចការលំបាកអ្វីឡើយ ដើម្បីអោយសាច់រឿងល្អសម្រាប់ទស្សនិកជនបានទស្សនា។
នាងរំពឹងរឿងដំបូងដែលនាងបានសម្តែងនេះ នឹងអាចទទួលការគាំទ្រពីទស្សនិកជន ហើយនោះក៏អាចក្លាយជាឱកាសឲ្យនាងចាប់យកការសម្តែងថ្មីៗបន្ថែមទៀតដែរ។

កញ្ញា ហេង រិនសុម៉ាលីតា គឺជាម្ចាស់ជយលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ និងក៏ជា តារាស្រីដែលមហាជន ផ្ដោតការចាប់អារម្មណ៍ខ្ពស់ដែរ ក្រោយពេល ទស្សនាឈុតឆាក សម្ដែងសម្រាប់ការផ្ទេរតំណែង ទេវតាឆ្នាំថ្មី នៅឆ្នាំនេះ។
ក្រៅពីអាជីពសិល្បះ ហេង រិនសុម៉ាលីតា ក៏ជាបុគ្គលិកមួយរូបកំពុងបម្រើការងារនៅក្រុមអាកាសចរណ៍ឯកជនមួយផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×