Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ថ្ងៃ គយ បង្ក្រាបរថយន្តអត់ពន្ធចំនួន៩គ្រឿង ដែលជ្រកក្រោមផ្លាកលេខក្លែងក្លាយ និងឯកសារAC

ភ្នំពេញ ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានឲ្យដឹងថា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ស្ថាប័នគយបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៩គ្រឿង ដែលជ្រកក្រោមផ្លាកលេខក្លែងក្លាយ។

រថយន្តគ្មានពន្ធទាំង៩គ្រឿង ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ឃាត់បានរួមមាន ៖ ១- រថយន្តម៉ាក LEXUS RX450H ពណ៌ស ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2AP-0564 ឆ្នាំម៉ូដែល 2010 , ២- រថយន្តម៉ាក TOYOTA PRIUS ពណ៍ស ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2AK-1759 ឆ្នាំម៉ូដែល2010 , ៣- រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2AT-6133 ឆ្នាំម៉ូដែល 2006 , ៤- រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2AZ-8202 ឆ្នាំម៉ូដែល 2007 , ៥- រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2AP-9298 ឆ្នាំម៉ូដែល 2005 , ៦- រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១៥ , ៧- រថយន្តម៉ាក LEXUS LX570 ចង្កូត ឆ្វេង ព៌ណ ស ឆ្នាំ ម៉ូដែល 2008 , ៨- រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៦ និងទំហំស៊ីឡាំង ៣៣០០ CC , ៩- រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១១ និងទំហំស៊ីឡាំង ៣៥០០ CC៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×