Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់ដោត​ណាស់! នាង ណាម ភេត ស្លៀក​ឈុត​ដូ​ច តែង​ម៉ូ ជិះទូក​លើ​ដងទន្លេ​ចៅ​ប្រា​យ៉ា រួច​ប្រាប់​ហេតុផល​សួរ​បែបនេះ​ថា…

Nam Phet ឬ Petch Tiypar អតីតតារាសម្តែងដ៏លេចធ្លោ Miss Earth Thailand 2019-2020 កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានបង្ហោះឃ្លីបមួយ ខណៈជិះទូកនៅកណ្តាលទន្លេចៅប្រាយ៉ា ដោយស្ថិតក្នុងឈុតដ៏គួរឲ្យចាប់អារម្មណ៍ ដែលមនុស្សជាច្រើនចាត់ទុកថា ជារ៉ូបស្រដៀងនឹង តែងម៉ូ នីដា ក្នុងថ្ងៃនាងលង់ទឹកស្លាប់តែម្តង។

ជាមួយរូបបង្កប់ភាពស៊ិចស៊ីដ៏ទាក់ទាញនេះ នាងបានបង្ហោះថា៖ «រង់ចាំម៉ូដ portrait ថ្មីរបស់ខ្ញុំចេញឆាប់ៗនេះ» និងបន្ទាប់មក នាងក៏បានដាក់ឃ្លីបនៅលើ TikTok ដោយភ្ជាប់ Caption ក្នុងន័យចំអកទាក់ទងការស្លាប់តារាស្រី តែងម៉ូ ថា៖ «នោមមិនចេញទេ… ជិះទូកលេងតាមដងទន្លេចៅប្រាយ៉ា»។

តែទោះយ៉ាងណា ឃ្លីបរបស់នាង បានធ្វើឲ្យអ្នកលេងអុីនធើរណែតមួយចំនួន ដែលមិនយល់អត្ថន័យ បានមិនពេញនោះទេ ដោយពួកគេនិយាយថា នេះជារឿងមិនគួរធ្វើ ព្រោះវាមិនមែនជាពេលវេលាត្រឹមត្រូវ។ ក្នុងនោះ អ្នកខ្លះថា តើនាង Nam Phet ចេញមកធ្វើបែបនេះ ក្នុងន័យយ៉ាងណា?។

ជាការឆ្លើយតបទៅនឹងអ្នកមិនយល់ ម្នាក់ក្នុងចំណោមពួកគេ ដែលមានឈ្មោះ Maya Rawisara ដែលត្រូវជាមិត្តភក្តិរបស់ តែងម៉ូ និងក៏ស្ថិតក្រុមដូច Anna បាននិយាយថា ឃ្លីបមួយនេះពិតជាជក់ចិត្តខ្លាំងណាស់ និងសូម្បីនិយាយថា «សាកព្យាយាមគិតមើលឲ្យមែនទែនទៅ ពួកយើងខំធ្វើនេះគឺក្នុងគោលបំណងមិនភ្លេច តែងម៉ូ ហើយការឈឺចាប់របស់ពួកយើងនឹងរលត់ទៅណាឡើយ។

យ៉ាងណាមិញ ក្រោយឃ្លីបនេះបានផ្ទុះឡើង នាង Nam Phet ក៏បានបង្ហោះអំពីហេតុផលស្លៀកឈុតបែបនេះថា៖ «តោះ សាកស្រមៃទៅមើល ស្លៀកឈុត និងសំពត់បែបនេះ ចង់សួរថាតើនឹងអាចនោមពេលទូកកំពុងរត់កើតទេ?»។

គួររម្លឹកឲ្យដឹងថា តារាស្រី តែងម៉ូ នីដា បានលង់ទឹកស្លាប់ក្នុងទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយត្រូវបានក្រុមមិត្តភក្តិរបស់នាងនៅលើទូកទាំងនោះ ដែលមាននាង Kati ត្រូវបានមហាជនចោទប្រកាន់ បាននិយាយថា តែងម៉ូ ទៅអង្គុយនោមនៅខាងក្រោយទូក ក៏ធ្លាក់ចុះទឹកតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@petchteeyapar มันฉี่ไม่ได้นะคะ #petchteeyapar #ล่องเรือแม่น้ําเจ้าพระยา ♬ 다라리 (DARARI) – TREASURE (트레저)
×