Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនមន្ត្រីប៉េអឹមពីរនាក់ នៅខេត្តសៀមរាប ប្រព្រឹត្តបទល្មើសផ្សំគំនិតជួញដូរគ្រឿងញៀន

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា មន្ត្រីកងរាជអាវុធត្ថចំនួន ២នាក់ នៅខេត្តសៀមរាប ត្រូវបានចាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សំគំនិតជួញដូរគ្រឿងញៀន នឹងបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ។

ឯកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា ពិតជាមានការឃាត់ខ្លួន មន្ត្រីកងរាជអាវុធត្ថចំនួន ២នាក់ នៅខេត្តសៀមរាប ពិតប្រាកដមែន ។ ហើយការចាប់ខ្លួននេះ ដោយសារមានបទល្មើស។ មន្ត្រីកងរាជអាវុធត្ថចំនួន ២នាក់នោះ គឺកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន និង នាយចំណង់ នាម ណាក់ ជំនួយការការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែមេសា នេះថា “ការប្រព្រឹត្តបទល្មើសរបស់អាវុធហត្ថ នាយអាវុធហត្ថដែលរកឃើញនៅខេត្តសៀមរាបពាក់ព័ន្ធនឹងពីរនាក់នេះ គឺដោយគាត់បំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តែតាមការស្រាវជ្រាវរបស់ គណៈកម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថបានរកឃើញថា គាត់ប្រព្រឹត្តបទល្មើសនៅ ក្នុងការបំពេញតួនាទីដោយគាត់ផ្សំគំនិត ជាមួយនឹងការជួញដូរគ្រឿងញៀន។ អីចឹងទេកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបតែម្តង ដោយមិនចាំបាច់ឲ្យអង្គភាពណា មកបង្ក្រាបទេ គឺអាវុធហត្ថយកការទទួលខុសត្រូវដោយខ្លួនឯង គឺអនុវត្តនៅប្រសាសន៍សម្តេច គឺងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល ហើយនិងវះកាត់ ។ អភិក្រមរបស់សម្តេចត្រូវយកមកអនុវត្ត”៕ រក្សាសិទ្ធិដោយ: ចេស្តារ

×