Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែកដឹកដី បើកទៅបុ.ករះរថយន្តហាយឡែនឌ័រ និងម៉ូតូ២គ្រឿង រងការខូចខាត

ភ្នំពេញ ៖ យុវជនម្នាក់បានបើករថយន្តបែនដឹកដីមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសទិស ទៅបុ.ករថយន្តហាយឡែនឌ័រចំពីចំហៀងស្តាំខាងមុខ ពេញទំហឹង រួចបន្តទៅបុកម៉ូតូ២គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី ៣០ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ចំណុចជាប់នឹងបុរីឈូកវ៉ាបី ក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AV-8465 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានយុវជនម្នាក់ បើករថយន្តបង្កប្រភេទបែនដឹកមួយគ្រឿង ពាក់ផ្លាកលេខចង្កូតស្តាំ KDL-0279 បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រ ចំពីចំហៀងមុខខាងឆ្វេង រងការខូចខាតនិងទៅប៉ះម៉ូតូ២គ្រឿងទៀត ជិះស្របរថយន្តរថយន្តហាយឡែនឌ័រ រងកាខូចខាតតិចតួច បន្ទាប់មកម្ចាស់រថយន្តបង្ក ព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បានវិញ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកបន្ទាប់មក ក៏មានតំណាងរថយន្តបង្ក ចុះមកធ្វើការដោះស្រាយ សងជាសំណងទៅលើម៉ូតូ២គ្រឿង និងរថយន្តហាយឡែនឌ័រ ដែលខូចខាតបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×