ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ជាជនដៃដល់បា.ញ់ស.ម្លាប់ជនរងគ្រោះ និងបក្ខពួក ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនករណីផ្ទះអា.វុធមួយគ្រាប់ បណ្តាលឲ្យបុរសជនជាតិខ្មែរម្នាក់ ដេកស្លា.ប់ក្នុងថ្លុ.កឈា.ម នៅចំណុចរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុនៅវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ភ្លាមៗបន្ទាប់ពីកើតហេតុនោះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ។ ចំពោះជនសង្ស័យម្នាក់ទៀត ជាជនដៃដល់បា.ញ់ស.ម្លាប់ជនរងគ្រោះ ហើយបានរត់គេចខ្លួន។ ប៉ុន្តែដល់វេលាម៉ោង៥ទៀបភ្លឺ ទើបចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត។ ចំណែកជនរងគ្រោះឈ្មោះ អំ ឆេកូ។
បច្ចុប្បន្នសពជនរងគ្រោះបានពិនិត្យ តាមជំនាញបច្ចេកទេស និងយករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំប្រគល់ជូនគ្រួសារសព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី