Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យបានឆាបឆេះបន្ទប់ជួល អស់៤បន្ទប់ ទៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បន្ទប់ជួល៤បន្ទប់ និងសម្ភារៈមួយចំនួន ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្អោសន្ធៅ ទាំងកណ្តាលយប់ បង្កឡើងដោយឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១០៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់រពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញឆ្លងចរន្តអគ្គិសនី ផ្ទុះចេញពីផ្ទះកើតហេតុ រួចបង្កទៅជាអណ្ដាតភ្លើង ឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ លើផ្ទះបីបន្ទប់គ្នាទៀត បន្ទាប់មកពួកគាត់ ក៏បានរាយករណ៍ទៅសមត្ថកិច្ចមូដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ជាបន្ទាន់ បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅខាងជំនាញ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តមកជាច្រើនគ្រឿង ដើម្បីជួយបា.ញ់ពន្លត់។

បន្ទាប់ក្រោយពីខាងជំនាញពន្លត់អគ្គិភ័យ ចុះមកបា.ញ់ពន្លត់ចប់ ឃើញថា ប្រើប្រាស់រថយន្ត អស់៦គ្រឿង នៅក្នុងនោះមិនមានអ្នកស្លា.ប់ និងរបួសនោះទេ ខូចខាតតែបន្ទប់ជួល៤បន្ទប់ និងសម្ភារៈមួយចំនួន ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×