Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ប្រពៃ​ណាស់! បុរស​រត់​កង់​បី​ឥណ្ឌា ភ្ញៀវ​ភ្លេច​ទូរស័ព្ទ​ទំនើប​តម្លៃ​ជាង 1000$ មិន​ចង់បាន​ទេ សុខចិត្ត​យក​សា​គុណ​ត្រឹ​មតែ…

មនុស្សដែលមិនមានចិត្តលោភលន់ ជាពិសេស គឺចង់បានរបស់ទ្រព្យអ្នកដទៃ បាននិយាយថា ចង់បានរបស់ដែលជាកម្លាំងញើសឈាមរបស់គេខំរក យកមកធ្វើជារបស់ខ្លួន គឺពុំទទួលបានសេចក្តីសុខផ្លូវចិត្តនោះទេ!។ តួយ៉ាងដូចជាបុរសរត់កង់បីឥណ្ឌាម្នាក់នេះ ឃើញថា បានទទួលការកោតសរសើរយ៉ាងខ្លាំង ពីមហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម ចំពោះទង្វើដ៏ល្អរបស់គាត់ ដែលរេីសបានទូរស័ព្ទដៃ​ទំនើបម៉ាក I Phone 13 Pro Max របស់ភ្ញៀវដែលបានភ្លេច រួចក៏បានប្រគល់ជូនដល់ម្ចាស់ដេីមវិញ​។

នេះបើតាមបុរសរត់កង់បីរូបនោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Puth Pirean បានបង្ហោះប្រាប់ឲ្យបងប្អូនមហាជនក្នុងបណ្តាញសង្គម បានដឹងយ៉ាងដូច្នេះថា៖ «មិនមែនជាលើកទី១ទេបងប្អូន 1000$ ជាង​ តែយក 10000 រៀលវិញ សប្បាយចិត្តជាង ជីវិតអ្នកបើកបរដូចខ្ញុំ»។

ក្រោយពីបានឃើញទង្វើដ៏ប្រពៃ បង្ហាញអំពីភាពស្មោះត្រង់មួយនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានសរសើរទៅដល់ទឹកចិត្តអ្នករត់កង់បីរូបនេះ និងមានមតិយ៉ាងដូច្នេះថា៖ «ល្អណាស់បងប្រុស, ធ្វើល្អបានល្អបង ជូនពរបងរកប្រាក់ចំណូលបានច្រើន ហើយសុខភាពល្អផងណា, ថ្ងៃនេះជាអ្នកបើកបរតែថ្ងៃក្រោយមើលមិនឃើញទេបង អំពើល្អនិងតបស្នងបងវិញ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×