Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរស២នាក់ ក្រោយបើករថយន្តបុក.ជនជាតិឡាវ២នាក់ បណ្តាលឲ្យស្លា.ប់ម្នាក់ និង របួសធ្ងន់ម្នាក់

ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសមត្ថកិច្ចនគរបាលស្រុកលំផាត់ កាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២២ បានឃាត់ខ្លួន បុរស២នាក់ ពាក់ព័ន្ធករណី បើករថយន្តបុ.កអ្នកជិះម៉ូតូ បណ្តាលឲ្យស្លា.ប់ម្នាក់ និង របួសធ្ងន់ម្នាក់ ប្រព្រឹត្តនៅលើផ្លូវជាតិលេខ ៧៦ ក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ច នគរបាលស្រុកលំផាត់បាន ឲ្យដឹងថា បុរស២នាក់ខាងលើមាន៖ ១-ឈ្មោះ ថុល លីណេត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អ្នកបើកបរ ឡានដឹកដីក្នុងក្រុមហ៊ុនចម្ការចេក ស្រុកលំផាត់ មានទីលំនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តត្បូងឃ្មុំ ( អ្នកបើកបរ ) ។២-ឈ្មោះ ខុម សុ ឃា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែរថយន្តដឹកដី ក្នុងក្រុមហ៊ុនចម្ការចេក ស្រុកលំផាត់ មានទីលំនៅភូមិ ៥៥ ឃុំក្រែក ស្រុក ពញាក្រែក ខេត្តកំពង់ចាម ( អ្នករួមដំណើរ ) ។

ចំណែក ឯជនរងគ្រោះមាន៖ ១- ឈ្មោះ ធៀង មៀង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ ( ស្លា.ប់) ។ ២- ឈ្មោះ ដុំ ឆវី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ឡាវ មុខរបរកសិករ ។ អ្នកទាំងមាន ទីលំនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។

ចំណែកវត្ថុតាងដកហូតបានមាន៖ រថយន្ត ម៉ាកស្កេននៀ ពណ៌ ស ១ គ្រឿងពាក់ផ្លាកលេខត្បូងឃ្មុំ 3A-3276 ។

បច្ចុប្បន្ន, ជនសង្ស័យ២នាក់ខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត រតនគិរី កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×