ភ្នំពេញ ៖ វាមិនមែនជាភាពងាយ ប៉ុន្មានឡើយ ដែលបវរកញ្ញារូបនេះ ដណ្តើមបានមកុដ ឈ្នះដាច់គេ។ នាងបានឆ្លងកាត់នូវវិនាទីដំបូងៗ ដែលលំបាកហើយ ត្រូវតែយកចិត្តទុកដាក់បំផុត សម្រាប់ការងារ ។ ក្រោមការខិតខំប្រឹងប្រែង ស្រីស្អាត ដ៍មានសម្រស់ ប្រចាំក្រុងថេប បានវ៉ាដាច់គេ ដណ្តើមមកុដ ដ៏សំខាន់ ប្រជែងជាមួយស្រីស្អាត មកពីខេត្តភូកេត។ នាងបានតបនូវចម្លើយ ដ៏សំខាន់ត្រូវចិត្តមហាជន ហើយប្រជាជនថៃ សារទរដល់នាងណាស់ ដោយចាត់ទុកការរើសនេះសមបំផុត។

អបអរសាទរ Engfa Waraha Miss Grand Thailand 2022 នាងពិតជា ស័ក្តិសមនិងតំណែងមួយនេះខ្លាំងណាស់ មុខចេញមកសុភាពៗដូច 2016 ញញឹមស្រទន់ផ្អែមៗបែបថៃ មានអ្នកគាំទ្រច្រើន តាណាវ៉ាត់ គាត់រើសមនខុសទេ។ ជួបគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ផ្តាច់ព្រ័ត្រ 25 October 2022 Hope you can bring the first crown to your country ។ Engfa ឈ្នះម្កុដ Miss Grand Thailand 2022 ក្នុងឆ្នាំនេះ នាងបានក្លាយជាបវរកញ្ញាដែរមានអ្នកគាំទ្រច្រើនជាងគេ នៅលើបណ្ដាញសង្គម instagram លើសបេក្ខភាពបវរកញ្ញាថៃដែលធ្លាប់ឈ្នះមកុដទាំង៩ឆ្នាំមុនៗទៀត ។ ដោយខណះនេះមានអ្នក Follower នាងរហូតដល់ជិត 1M ហើយ។
សំណួរផ្តាច់ព្រ័ត្រ :សន្ទស្សន៍កំណើនអំពើពុករលួយដែលត្រូវបានចាត់ថ្នាក់ដោយអង្គការតម្លាភាពអន្តរជាតិក្នុងឆ្នាំ 2021 ប្រទេសថៃបានធ្លាក់ចុះលេខ110 ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ។
វាត្រូវបានត្រួតពិនិត្យដោយរដ្ឋាភិបាលដែលចាប់ផ្តើមចេញពីបដិវត្តន៍ ហើយបានសន្យាថា បដិវត្តន៍នេះសម្រាប់ហេតុផលមួយ គឺដើម្បីគាបសង្កត់ ជញ្ជីង ( រក្សាតម្លាភាព ) ប៉ុន្តែលទ្ធផលគឺអំពើពុករលួយជាច្រើនដែលវាជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

តើអ្នកនឹងប្រាប់អ្វីដល់រដ្ឋាភិបាលនេះ? ហើយតើត្រូវស្នើដំណោះស្រាយបញ្ហាពុករលួយដោយរបៀបណា?
ចម្លើយ Engfa Waraha: Miss Grand Thailand2022 “ជាដំបូង ប្រជាជនថៃមិនត្រូវបិទភ្នែកឡើយ។ ដោយសារតែនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបោកប្រាស់ប្រជាជនអស់រយៈពេល ៨ ឆ្នាំ វាពិតជាលំបាកណាស់ក្នុងការជួសជុលអំពើពុករលួយឡើងវិញ ព្រោះគេត្រូវទទួលស្គាល់ ថា ស្ថាប័នរដ្ឋាភិបាលនៅតែពុករលួយ ហើយអនុញ្ញាតឲ្យមានអំពើពុករលួយ នៅគ្រប់ស្ថាប័ន ហ្វាគិតថាច្បាប់ថៃពិតជាខ្សោយណាស់។
ខ្ញុំចង់ឲ្យប្រជាជនថៃ ក្រោកឡើងទាមទារលទ្ធិប្រជាធិបតេយ្យ ដោយការបោះឆ្នោតថ្មី ផ្សាយសំឡេងផ្ទាល់ខ្លួនរបស់អ្នកវា មិនមែនសម្រាប់តែខ្លួនអ្នកទេ គឺដើម្បីកូនចៅរបស់អ្នក ពួកគេនោះ ជិតធំឡើងហើយ»។
ប្រទេសថៃកំពុងតែមមាញឹកការប្រឡង Miss Grand 2022 ហើយក៍ឆ្នាំពិសេស ត្រូវខួប10ឆ្នាំរបស់ Thai Grand ផងដែរ។ វាពិតជាធំខ្លាំងណាស់ ពួកគេដែលជាម្ចាស់មកុដ ក៏មកជុំគ្នាលើវេទិកាហើយ 9នាក់មក ស្វាគមន៍ យ៉ាងរាក់ទាក់ ដល់សិស្សប្អូនទី10របស់ពួកគេ ឆ្នាំនេះGrand ពិតជាល្អមើល ជាពិសេស ការរៀបចំជាសម័យកាលថ្មី Miss Grand Thailand ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM












