Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរស៦នាក់ ពាក់ព័ន្ធការជួញដូរគ្រឿង និងកាន់កា.ប់អា.វុធខុសច្បាប់

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួនបុរស៦នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ជួញដូរគ្រឿងញៀន និង កាន់កា.ប់អាវុ.ធខុសច្បាប់ ប្រព្រឹត្តត្រង់ចំណុច៤គោលដៅ ផ្សេងគ្នា ។

គោលដៅទី១: នៅចំណុច តាមបណ្តោយផ្លូវលំជិតស្ពាន ៧មករាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសបានគ្រឿងញៀន៧កញ្ចប់។

គោលដៅទី២: នៅចំណុច ភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១ម្នាក់ និង រឹបអូសបានគ្រឿងញៀន ១កញ្ចប់។

គោលដៅទី៣- នៅចំណុចមុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ ៣ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១ នាក់ និង រឹបអូសគ្រឿងញៀន ២ កញ្ចប់ និង រថយន្ត ១ គ្រឿង ។

គោលដៅទី៤- នៅចំណុចក្បែរស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ ៣ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ ខ្លួនជនសង្ស័យ ២ នាក់ ដកហូតថ្នាំញៀន ៣ កញ្ចប់ និងរថយន្ត ១ គ្រឿង ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់តុលាការបានឲ្យដឹងថា៖ បុរស៦នាក់ខាងលើមាន ទី១- ឈ្មោះ ម៉ុង បូរិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ ។ ២-ឈ្មោះ អ៊ុ ក ម៉ាលីបុត្រ ភេទប្រុស អាយុ ២៤ ឆ្នាំ ។ ៣-ឈ្មោះ ស៊ឹម វិចិត្ត ភេទប្រុស អាយុ ៣៣ ឆ្នាំ ។ ៤-ឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ ៤០ ឆ្នាំ ។៥-ឈ្មោះ ប៉ុល ចិត្រា ភេទប្រុស អាយុ ៣៣ ឆ្នាំ ។ ៦- ឈ្មោះ អៀង វុទ្ធី ភេទប្រុស អាយុ ៣២ ឆ្នាំ ។

ពួកគេត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រក្សាទុកនិងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ” តាម មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០២២ នៅត្រង់ចំណុច៤គោលដៅ ផ្សេងគ្នា ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ គ្រឿងញៀន ប្រភេទ ម៉េតំហ្វេតាមីន (ICE) ទម្ងន់ សុទ្ធ ១៥១.៥១ ក្រាម

  • អាវុធ ខ្លី ២ ដើម ( ប្រភេទរូឡូ និង CZ75) -រថយន្ត ២ គ្រឿង ( ធុន RX330 និង CAMRY)៕ រក្សាសិទ្ធិដោយ ៖ សចន្ទា ភា
×