ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ប្រព្រឹត្ត នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនសង្ស័យ៤នាក់មាន៖ ទី១-ឈ្មោះ ឈៀក ចម្រុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរព្រូរឡាន មានទីលំនៅ នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ឡាច តារា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ តូច រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៤-ឈ្មោះ លី ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ – ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន – ម៉ូតម៉ាកហុងដា០១គ្រឿង -ទូរស័ព្ទ០៣គ្រឿង។
បច្ចុប្បន្ន, ជនសង្ស័យ៤នាក់ខាងលើ ត្រូវបានៅបញ្ចូនមកអធិការនគរបាលខណ្ឌដង្កោ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


