ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម Instagram ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹក បង្ហាញចៅប្រុសរបស់សម្តេច ជាមួយអនាគតចៅប្រសារស្រីរូបស្រស់សោភាម្នាក់ ខណៈដែលពួកគេទាំងពីរកំពុងសិក្សាថ្នាក់មហាវិទ្យាល័យដូចគ្នា។
យ៉ាងណាមិញ តាមរយៈរូបថត១សន្លឹកនេះផងដែរ សម្តេចក៏បានភ្ជាប់សំណេរមួយឃ្លា ដែលមានខ្លឹមសារពោរពេញទៅដោយអត្ថន័យយ៉ាងដូច្នេះថា៖ « អនាគតចៅប្រសារ។ កុំព្យាយាមបំបែកក្មេង តែត្រូវណែនាំឱយពួកគេរៀនសូត្ររហូតចប់មហាវិទ្យាល័យ ចាំរៀបការឱយ»។
ការលើកឡើងដ៏ទូលំទូលាយខាងលើរបស់សម្តេច ក៏ចង់បញ្ជាក់ថា «នំមិនធំជាងនាឡិ» គឺហួសសម័យហើយ ប្រៀបក្នុងសង្គមបច្ចុប្បន្ននេះ។
ជាការពិតណាស់សម្រាប់សម័យជឿនលឿននេះ ឪពុកម្តាយគ្រប់រូប មិនអាចយកពាក្យ «នំមិនធំជាងនាឡិ» មកនិយាយដូចសម័យមុនទៀតនោះទេ និងផ្ទុយទៅវិញ គួរណាស់ត្រូវផ្តល់សិទ្ធិគ្រប់គ្រាន់ដល់កូនៗក្នុងការសំរេចចិត្តធ្វើអ្វីមួយដែលពួកគេពេញចិត្ត ជាពិសេសរឿងការសម្រេចចិត្តជ្រើសរើសគូស្រករតែម្តង ហើយប្រសិនបើឪពុកម្តាយ ឬ អាណាព្យាបាល ប្រើអំណាចក្នុងការគាបសង្កត់ទៅលើមនុស្សក្នុងគ្រួសារ ឬកូនៗរបស់ពួកគេក្នុងការសំរេចចិត្តធ្វើរឿងនេះហើយ នោះលទ្ធផលប្រាកដណាស់ បានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តពួកគេមិនខាន ហើយក៏អាចបណ្តាលឲ្យកើតទៅជាទំនាស់នៅក្នុងគ្រួសារ ឬវិបត្តិផ្សេងៗមួយចំនួន ជួនកាលពួកគេក៏អាចមានគំនិតគិតខ្លីធ្វើអត្តិឃាតជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


