Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! ក្រោយ​បែកបាក់​ប្រពន្ធ ទើប ជីងចក់ នឹកឃើញ​ដល់​ជម្រក​ម្តាយ ខណៈ​ខ្លួន​បែរជា​ចំណាយ​ជះ​លើ​ស្រី​អស់​រាប់​ម៉ឺន…

ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ពីរឿងរ៉ាវរបស់លោក មឿន ប៊ុនចក់ (ហៅ Admin ជីងចក់) ដែលពេលនេះ ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីអ្នកនាង ទ្រិញ ផល្លា បានឡាយប្រកាសបង្ហាញលិខិតលែងលះជាសាធារណៈ និងហែកទម្លាយជាបន្តបន្ទាប់ ពីចរិតពិតរបស់អតីតប្តីរូបនេះ គឺពុំត្រឹមជាមនុស្សកំពូលស្រីទេ តែថែមទាំងបង្ហាញនូវទង្វើដ៏មិនថ្លៃថ្នូរទៀតផង។

ពិតណាស់ នៅក្នុងការឡាយ អ្នកនាង ផល្លា បានប្រាប់ឲ្យមហាជនក្នុងបណ្តាញសង្គមបានដឹងគួរឲ្យភ្ញាក់ផ្អើលថា អតីតប្តីរបស់ខ្លួន គឺជាមនុស្សកំពូលល្មោភស្រី ដោយគ្រាន់តែចំណាយលើស្រី អស់រហូតខ្ទង់ ៦ ម៉ឺនដុល្លារ ឯណោះ និងសូម្បីដល់ថ្នាក់កើតជំងឺប្រមេះទឹកបាយទៀតផង។

តែយ៉ាងណាមិញ ក្រោយប្រពន្ធប្រកាសលែងលះ និងផ្តាច់សង្វាស់ប្តីប្រពន្ធនិងគ្នារួចមក លោក ចក់ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង ខណៈបានឃើញលោកបានចូលខមិនក្នុងការឡាយរបស់អ្នកនាង ផល្លា ជាអតីតប្រពន្ធ ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់ម្តាយរបស់លោក ធ្វើឲ្យលោកមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំង ហើយក៏បានត្រឹមពោលពាក្យបែបនេះថា «ម៉ែចាស់ ម៉ែក្រ ម៉ែឈឺជំងឺទៀត គេប្រមាថម៉ែ កូនបានត្រឹមស្រក់ទឹកភ្នែក ផ្ទះដែលម៉ែចង់បានកូនសន្យាថានឹងធ្វើអោយម៉ែបានជ្រក នៅក្នុងឆ្នាំនេះ»។

តែទោះជាយ៉ាងណា ទន្ទឹមនឹងនោះ អ្នកនាង ផល្លា ក៏បានស៊កទៅវិញរកតបមិនរួចថា៖ «បើជាកូនល្អយ៉ាងនេះ ឈប់ឆ្កួតនឹងស្រីទៅ បើអាណិតម្តាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×