ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវរបស់ Admin ជីងចក់ បានក្លាយជាប្រធានបទបង្កការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីអ្នកនាង ទ្រិញ ផល្លា ដែលជាអតីតភរិយា បានប្រកាសលែងលះជាសាធារណៈ ដោយសារតែអត់ទ្រាំពុំបាននូវទង្វើផិតក្បត់មានស្រីមិនចេះឆ្អែតឆ្អន់របស់អតីតប្តីរូបនេះ ដែល «ឈ្លក់វង្វេង» នឹងអំនួតភាពល្បីល្បាញរបស់ខ្លួន និងបូករួមទាំងចរិតប្ញកពាមិនថ្លៃថ្នូរទៀតផងនោះ។
ពិតណាស់ ទាក់ទងរឿងដើរលេងខូចខិលមានស្រីរាប់ភ្លេច រហូតកើតជំងឺប្រមេះទឹកបាយ អ្នកនាង ផល្លា បានប្រាប់ឲ្យមហាជនបានដឹងថា បើទោះជាប្តីដើរលេងស្រីរហូតកើតជំងឺប្រមេះទឹកបាយ ក៏ដោយ ក៏អ្នកនាងផ្តល់ការអនុគ្រោះ និងថែមទាំងព្យាបាលជំងឺឲ្យប្តីរហូតជាសះស្បើយ ខណៈអតីតប្តី ជីងចក់ ក៏បានស្បថស្បែថានឹងឈប់ប្រព្រឹត្តទៀតហើយ ព្រោះបានត្រឹមខាតបង់ និងកើតជំងឺបែបនេះ។ តែទោះជាយ៉ាងណា ក្រោយជាសះស្បើយ និងរង់ចាំមើលថាតើនឹងកែប្រែអ្វីខ្លះ មានអីលើសដើម ទើបអ្នកនាងសម្រេចចុងក្រោយនេះ លែងទទួលយកធ្វើជាប្តីទៀតឡើយ។
អ្នកនាង ផល្លា ក៏បាននិយាយទាំងរំជួលចិត្តថា ដោយសារតែអ្នកនាងធ្លាប់មានអតីតកាលប្តីទី១ ម្តងហើយ ម្ល៉ោះហើយ អ្នកនាងចេះតែសុខចិត្តស៊ូទ្រាំ កុំឲ្យញាតិដៀលថាប្តីពីរប្តីបី បើទោះជាអតីតប្តី ជីងចក់ រូបនេះ បានបង្កជារឿងហូរហែក្នុងគ្រួសារចាប់តាំងពីរៀបការរួចហើយយ៉ាងក៏ដោយ។ តែទោះជាយ៉ាងណា សម្រាប់ទង្វើផិតក្បត់មិនកែខ្លួនលើកនេះ គឺអ្នកនាង ផល្លា បានប្រើពាក្យធ្ងន់ៗបែបនេះថា៖ «ខ្ញុំមិនមែនបាត់បង់ដុំពេជ្រទេ គឺខ្ញុំបោះចោលសំរាម!»។
ក្រោយរឿងនេះផ្ទុះល្បីពេញបណ្ដាញសង្គម ឃើញថាមានមហាជនជាច្រើនបញ្ចេញមតិរិះគន់ និងចកឲ្យកប់ៗថា៖ «មានពេជ្រក្នុងដៃហើយ មិនចេះថែរក្សា បែរជាស្រវាដុំថ្ម សប្បាយមួយពេលទុក្ខមួយជីវិត ចឹងហើយបានចាស់ៗ តែងនិយាយថាកុំស៊ីតាមឃ្លានកុំហ៊ានតាមចង់, លើកលែងពេកគេបានចិត្ត ហើយធ្វើរឿងដដែល ដោយលែងក្រែងចិត្តយើង, ចែអើយបើគេមិនអោយតម្លៃយើងចាកចេញ, មនុស្សប្រុសមិនចេះឆ្អែតទេរឿងស្រី ទោះប្រពន្ធស្អាតយ៉ាងណាក៏នៅតែខូច»។
ទន្ទឹមនឹងនេះផងដែរ គេក៏បានឃើញលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលក៏ជាអ្នកលក់ឡេអនឡាញដ៏ល្បីឈ្មោះ ព្រោះតែមិនអាចនៅស្ងៀមបាន ក៏បានបង្ហោះថតរូបខ្លួន១សន្លឹក និងភ្ជាប់សារដោយប្រយោល បោះសម្តីទៅកាន់មនុស្សប្រុសខ្លះថា៖ «មនុស្សប្រុសខ្លះ វាល្ងង់ណាស់បានជួបមនុស្សស្រីល្អហើយមិនចេះថែរក្សាទេ ពេលបាត់បង់បានស្តាយក្រោយមនុស្សស្រីគេមិនចង់បែកពីមួយទៅមួយទេ មនុស្សស្រីណាចង់មេម៉ាយម្តងហើយម្តងទៀតនោះទេ តែបើទុកមិនចំណេញ ដកចេញមិនខាតគេដកចេញហើយ មនុស្សប្រុសខ្លះ គេទុកពេលអោយកែ តែកែមិនឡើង តាគេកែមិនឡើងហើយគេនឹងបោះចោលហើយ ព្រោះគេមិនចង់ចំណាយពេលជាមួយមនុស្សចឹងទៀតទេ យល់ មនុស្សស្រីគឺចង់មានស្នាមញញឹមច្រើនជាងជាងទឹកភ្នែក ជាពិសេសគឺនាងចង់បានភាពស្មោះត្រង់មិនក្បត់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














