Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ុយ យ៉ាឡេង ចង់ឃើញ ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ធ្វើរឿងមួយ ក្រោយក្លាយជាឧកញ៉ា

ភ្នំពេញ ៖ ចាងហ្វាងផលិតកម្មលោក ហ៊ុយ យ៉ាឡេង បានចូលរួមសម្តែងការអបអរសាទរក្នុងពេលឃើញតារាចម្រៀងពីរដួងគឺលោក ព្រាប សុវត្ថិ និងលោក ខេមរះ សិរីមន្ត ត្រូវបានព្រះមហាក្សត្រប្រោសប្រទានងារជាឧកញ៉ា។

ក្រោយឃើញកំពូលតារាចម្រៀងទាំងពីរដួងបានឡើងជាឧកញ៉ានាពេលនេះលោក ហ៊ុយ យ៉ាឡេង ចង់ឃើញតារាទាំងពីរធ្វើរឿងមួយពាក់ព័ន្ធវិស័យសិល្បៈ។

លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា សូមអបអរសាទរបងទាំងពីរក្លាយជាឧកញ៉ាសង្ឃឹមថា បងទាំងពីរដកថវិការខ្លះ ដើម្បីវិនិយោគវិស័យសិល្បៈខ្មែរពិសេសវិស័យចម្រៀងដែលជាជំនាញបងទាំងពីរដើម្បីឲ្យវិស័យនេះខ្លាំងនិង
រីកចម្រើនដូចប្រទេសកូរ៉េ។ សូមជូនពរបងទាំងពីរមានសុខភាពល្អ។

លោក ហ៊ុយ យ៉ាឡេង គឺជាផលិតករមួយរូបដែលកំពុងវិនិយោគ និងចូលរួមអភិវឌ្ឃន៍វិស័យសិល្បៈភាពយន្តខ្មែរ ក្នុងភាពយន្តរឿង ដើម្បីកូន ដែលជាស្នាដៃផលិតរបស់លោកគឺបានទទួលការគាំទ្រយ៉ាងច្រើនពីទស្សនិកជនផងដែរ។

ដោយឡែកផលិតកររូបនេះក៏មានគោលបំណងផលិតភាពយន្តខ្នាតធំ បែបប្រវត្តិសាស្ត្រខ្មែរ ដែលមានការចំណាយដើមទុនដល់លានដុល្លារ។

គួរបញ្ជាក់ថា តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានឡើងជាឧកញ៉ាមុនលោក ព្រាប សុវត្ថិ ដោយតារារូបនេះទើបឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះប៉ុណ្ណោះ។

មុនក្លាយជាឧកញ៉ានាពេលនេះតារាទាំងពិរខាងលើបានចូលរួមចំណែកជួយសង្គម ក៏ដូចជាជួយអ្នកសិល្បះខ្សត់ខ្សោយជាបន្តបន្ទាប់។
ទន្ទឹមនឹងការងារជួយសង្គមនោះតារាទាំងពីរក៏តហរូវបានគេដឹងថា មានមុខជំនួយដែលមានតម្លៃលានដុល្លារនៅក្នុងដៃផងដែរ ខណៈពេលអ្នកទាំងពីរក៏កំពុងវិនិយោគទៅលើផ្នែកអចលនទ្រព្យដីធ្លីផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×