Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត ! ស្ត្រីម្នាក់ទារសំណង៥ម៉ឺនដុល្លារ ពីយុវតីម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ,ទីបំផុតឪពុកយុវតីមានលទ្ធភាពត្រឹមតែ១០០ដុល្លារ ម្ចាស់រថយន្តព្រមទទួលយកលុយមកហែកចោល ដើម្បីបញ្ចប់រឿង

ភ្នំពេញ : យុវតីម្នាក់បានរងរបួសស្រាលភ័យអង្គុយយំ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុ.កជាមួយរថយន្តស៊េរីទំនើប រងការខូចខាត ហើយម្ចាស់រថយន្តទារសំណងដល់៥ម៉ឺនដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥រសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួន ក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីយុវតីបានឲ្យដឹងថា មុនកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌សលាយខៀវពាក់ផ្លាកលេខភ្នំពេញ1HL-9890ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានជ្រុលបុ.ករថយន្តម៉ាក TOYOTA HiLux revoពណ៌សគ្មានផ្លាកលេខ បើកបរដោយស្ត្រីម្នាក់ តាមផ្លូវបេតុងទិសដៅពីជើងមកត្បូង បណ្ដាលឲ្យបែកកញ្ចក់មើលក្រោយ នឹងខូចខាតទ្វាមុខខាងស្ដាំ ហើយម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ចំណែកយុវតីរបួសស្រាល ក្រោយមកដោយភាគីខាងរថយន្ត បានទារសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារ ដោយលើកហេតុផលថា រថយន្តគាត់ទើបទិញមកថ្មី មិនទាន់បានចាប់ផ្លាកលេខផង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ទុកពេលឲ្យតំណាងភាគីខាងម៉ូតូចរចា ជាមួយភាគីរថយន្ត បានចុះមកនៅ៤ពាន់ដុល្លារ តែភាគីខាងម៉ូតូ មានលទ្ធភាពសំណងត្រឹមតែ១០០ដុល្លារ ម្ចាស់រថយន្តព្រមយក១០០ដុល្លារ រួចក៏ហែកលុយចោលនៅកន្លែងកើតហេតុ ដើម្បីឲ្យអស់ចង្រៃ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×