Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខរបស់ អតីតស្ថាបនិក ចលនាមាតាធម្មជាតិ លោក Alejandro Gonzalez-Davidson ជាប់ពាក់ព័ន្ធបទល្មើសញុះ.ញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃ ទី ៣ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះកំបាំងមុខ លើបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ដែលជាអតីតស្ថាបនិកចលនាមាតាធម្មជាតិ ជាប់ពាក់ព័ន្ធនឹងការសមគំនិត ក្នុងអំពើញុះ.ញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងព្រះរាជាណាចចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៣ដល់ ឆ្នាំ ២០២០។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងងក្តីនេះ ជនជាប់ចោទ ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន ជនជាតិ អេស្ប៉ាញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ ផ្តន្ទាទោស កំបាំងមុខ ដាក់គុកកំណត់ ២០ ខែ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ពីបទ: «សមគំនិត ក្នុងអំពើញុះ.ញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុងព្រះរាជាណាចចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៣ដល់ ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ២៩, ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

លោកចៅក្រមបានថ្លែងថា ជនជាប់ចោទ ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន បានប្តឹងឧទ្ទរណ៍។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានតម្កល់ទោសរបស់គាត់រក្សាទុកដដែល។

តាមរយៈមេធាវីរបស់គាត់ ឈ្មោះ លោក សំ ចំរើន ជាបជាច់ចោទ ជនជាប់ចោទឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
នាពេលសវនាការ កាលពីព្រឹកថ្ងៃអង្គារ៍ លោកមេធាវី សំ ចំរើន បានថ្លែងថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តអ្វីខុស ដូចការចោទប្រកាន់នោះទេ។

លោកមេធាវី ចំរើន បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល មេត្តាសម្រេចច្រានចោល សាលដីការបស់សាលាឧទ្ធរណ៍ ទុកជាអាសារបង់ ទម្លាក់ចោលបទចោទប្រកាន់ និងបញ្ឈប់ការចេញដីការចាប់ខ្លួនកូនក្តី ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន។

សំណុំរឿងក្តីនេះ តុលាការកំពូលនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ៕រក្សាសិទ្ធិដោយ: ចន្ទា ភា

×