បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថស្រុកបវេល បានសហការជាមួយ កម្លាំងអាវុធហត្ថស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី៣នាក់ ពាក់ព័ន្ធនឹងការរក្សាទុក និង ដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ ប្រព្រឹត្តនៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

កម្លាំងកងរាជអាវុធហត្ថស្រុកបវេលបានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖១.ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ៣.ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – គ្រាប់កាំភ្លើងAK47ចំនួន ១.០០០ គ្រាប់។ – គ្រាប់បែកដៃចំនួន ៥០ គ្រាប់ ។ – គីបបំបែកចំនួន៥កំប៉ុង=៥១គីប (នៅក្រៅកំប៉ុង១)។ – កាំភ្លើងខ្លីចំនួន២ដើម( ម៉ាកRoLo ចំនួន១ដើម លេខ 21T010037 គ្រាប់ ១៤ គ្រាប់ និង ម៉ាកG-Lock19 ចំនួន១ដើម លេខ2104859 បង់២ និង គ្រាប់ ២១ ចំនួន គ្រាប់)។ – សំបកកេសដែកគ្រាប់កាំភ្លើងAK47 ចំនួន៣ ។ – សំបកកេសស្នោសំរាប់វេចខ្ចប់ចំនួន៥ ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និង កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា