ថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានទទួលរងការរិះគន់ដ៏មិននឹកស្មាន ដោយមនុស្សមួយចំនួនបានគិតលើរឿងអវិជ្ជមានថា អ្នកនាងពិតជាមានការភាពលម្អៀង ខណៈឃើញតែដើរលេង និងថតតែជាមួយកូនៗ២នាក់ អត់ឃើញវត្តមានរបស់កូនច្បង ឌូប នោះទេ។
តែយ៉ាងណាមិញ ក្រោយឃើញគេរិះគន់បែបនេះ អ្នកនាង ដេត ម៉ាលីណា បានឆ្លើយតបតាមខមិនម្តងរួចហើយ ប៉ុន្តែ ហាក់មិនអស់ចិត្ត ក៏បានបញ្ចេញវីដេអូ និងរូបថតជាច្រើនសន្លឹក ថតជាមួយកូនច្បង ឌូប ដើម្បីជម្រះមន្ទិលរបស់មនុស្សមួយចំនួន ដែលកំពុងគិតរឿងអវិជ្ជមានមកលើខ្លួន។
ជាក់ស្តែងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ អ្នកនាង ដេត ម៉ាលីណា បានទម្លាយរូបថតថតជាមួយកូនៗទាំងបី និងប្រាប់ហេតុផលមិនចង់យកកូន ឌូប ទៅជាមួយ ព្រោះមិនចង់ថោកដូចអ្នកខ្លះយកកូនថតរូប ឡាយ ធ្វើជាលេសសម្តែងថាស្រឡាញ់ ដើម្បីទាក់ទាញភាពល្បី ដោយបានរៀបរាប់យ៉ាងវែងអន្លាយថា៖ «សូមពូមីងបងប្អូនឈប់ឆ្ងល់រឺក៏មានការថាគិតមកនាងខ្ញុំមិនស្រលាញ់កូនប្រុសខ្ញុំឌូប គឺខ្ញុំស្រលាញ់កូនខ្ញុំណាស់ បេីមិនចឹងខ្ញុំមិនប្រឹងធ្វេីការរកលុយចិញ្ចឹមគាត់ ដល់រាល់ថ្ងៃ និងពេលវេលាខ្ញុំនិងម្ដាយខ្ញុំគាត់មេីលថែចៅគាត់ម៉ាក់ខ្ញុំអាយុ 68 ឆ្នាំហេីយ ប៉ុន្តែសុខចិត្តលំបាកទៀតនៅមេីលចៅអស់13ឆ្នាំ ដោយខ្លួនឯងមិនខ្វល់ពីការនឿយហត់ បេីខ្ញុំអត់មានម៉ាក់ខ្ញុំជួយក៏ខ្ញុំមិនអាចចេញរកសុីបានដែរ ខ្ញុំមានសំណាងបានម៉ាក់ល្អនិងជាយាយដ៏សែនល្អស្រលាញ់ចៅពិតៗ កូនខ្ញុំទាំងបីសំណាងណាស់។
ខ្ញុំយកកូនទៅលេងសៀមរាប ខួបម៉ាក់ខ្ញុំអាទិត្រមុន27.04.2022 រូបខ្ញុំថតខ្ញុំទុកអនុស្សាវរីយ៍តែអត់ផុស បងមេីលកាយវិកាកូនខ្ញុំចឹង គឺសំរាប់អ្នកណាមិនដឹងតែសំរាប់ខ្ញុំគឺមិនចង់អោយគេឃេីញរូបកូនខ្ញុំបែបនេះ បេីចង់សំដែងយកល្បីឡាយថាយកកូនឌូបទៅសៀមរាប ហេីយរៀបរាប់យកល្អហេីយខ្ញុំមិនបាច់ធ្វេីចឹង ខ្ញុំមានគោលការនិងកាតព្វកិច្ចច្បាស់ធ្វេីម្ដាយរឹងមាំចិញ្ចឹមកូនខ្ញុំទាំងបីអោយល្អមិនអោយខ្វះខាត និងសូមបញ្ចាក់គ្មានអ្នកជួយចិញ្ចឹមកូនសម្បី1$ ។
កូន ខ្ញុំស្រលាញ់ណាស់ កេីតមកចំណាយពេលការឈឺចាប់ ប្រថុយជីវិត ចឹងខ្ញុំស្រលាញ់កូនខ្ញុំណាស់ ខ្ញុំមិនបាច់យកកូនមកឡាយ រឺថតរូបបានថាស្រលាញ់សំដែងទេ ចឹងម្ដាយគ្រប់រូបមានកូនមេីលនៅផ្ទះរាប់ឆ្នាំ24ម៉ោងអត់ប្រយោជន៍ហេីយ សំខាន់មានតែម្ដាយទេលះបង់គ្រប់យ៉ាងដេីម្បីកូន ហេីយមូលហេតុខ្ញុំមិនដែលចង់យកកូនធ្វេីលេសសំដែងយកល្បីឡាយយកអ្នកមេីលច្រេីនទេ បេីចឹងមែនខ្ញុំយកគាត់មកឡាយពេលលក់អីវ៉ានហេីយ និងលក់ដាច់ខ្លាំងព្រោះពូមីងសួររកគាត់រហូត… តែខ្ញុំមិនថោកចង់ល្បីយកកូនមកធ្វេីចឹង ព្រោះយល់អារម្មណ៍ខ្ញុំ ទឹកចិត្តម្ដាយពេលកូនមិនប្រក្រដី ឈឺយករូប រឺកាយវិកាដែលគ្នាឈឺអោយគេមេីលទេមានអារម្មណ៍អាណិត ឧទាហរណ៍….បេីយេីងថតរូបមិនស្អាតមុខអាក្រក់ខុសគេ រឺ វីដេអូឡាយនិយាយមកមិនប្រក្រដី យកមកផុសអោយគេមេីលតេីអ្នកមានអារម្មណ៍មិនល្អអត់???? ចឹងខ្ញុំអត់ចង់អោយកូន ឌូប មានអារម្មណ៍ហ្នឹងទេ ហេីយខ្ញុំក៏មិនចង់អោយគេឃេីញកូនខ្ញុំចឹងដែរ មេីលផងពេលកូនខ្ញុំមិនទាន់ឈឺ គឺការផុសរូបនិងគាត់តាមខ្ញុំទៅក្រៅដូចគ្នា តែឥឡូវពេលគាត់ទៅក្រៅឆាប់ហត់ និងស្រែករករឿងមកផ្ទះមិនដូចក្មេងធម្មតា អ្នកធ្លាប់មានកូនឈឺបានដឹង គាត់ត្រូវការនៅផ្ទះសំរាក និងលេងសួនក្នុងផ្ទះល្អបំផុត សំខាន់ពេលនៅផ្ទះ និងការរស់នៅរបស់គាត់មានខ្ញុំម៉ាក់ខ្ញុំ និងម៉ែដោះពីរបីនាក់មេីល និងមានរបស់ញ៉ាំគ្រប់គ្រាន់។
ការរស់នៅមិនមែនទាល់តែឡាយ រឺផុសរូបយកល្អនោះទេ សំខាន់អ្នកណាជាអ្នកចិញ្ចឹមមេីលថែគាត់តាំងពីកេីតមិនទាន់ឈឺ ទោះឥឡូវឈឺមកដល់អីលូវបានល្អ គាត់ឈឺ៧ឆ្នាំ ហេីយម៉ាក់ខ្ញុំនិងខ្ញុំជានាក់មេីលជាប់ ជាពិសេសគឺម៉ាក់ខ្ញុំអត់បានគេងទេរាល់យប់គាត់ឈឺ មិនប្រក្រដី ចឹងពិបាកណាស់រករឿងអត់បានគេង ហេីយតាំងពីគាត់កេីតមកបានម៉ាក់ខ្ញុំមេីលគាត់រហូតដល់ឥឡូវ ទេីបខ្ញុំអាចចេញធ្វេីការចិញ្ចឹមកូន បេីគ្មានម៉ាក់ខ្ញុំ និងពិបាក មនុស្សមួយចំនួនមើលតែសំបកក្រៅមើលងាយនឹងវាយតម្លៃទឹកចិត្តម្ដាយដែលស្រលាញ់កូនគេប៉ុណ្ណាពេលខ្លះខ្ញុំអត់ខ្វល់ទេ… ប៉ុន្តែអត់យល់ហេតុអ្វីការយល់ ឥឡូវអ្នកណាបុិនលេងfb សំដែងនិងពូកែនិយាយទង្វេីគេជឿ អរគុណពូមីងបងប្អូនដែលតែងតែលេីកទឹកចិត្តខ្ញុំ ទោះមិនអាចជួយអ្វីបានតែវាជាកំលាំងចិត្តដ៏មានតំលៃសំរាប់ខ្ញុំ ពេលបាក់ទឹកចិត្ត ទោះពូមីងបងប្អូនមិនបានរស់នៅផ្ទះជាមួយខ្ញុំក៏ដោយ តែនៅតែយល់ពីការលំបាកមនុស្សស្រី និងជីវិតធ្វេីជាម្ដាយម្នាក់ឯងចិញ្ចឹមកូនខ្លួនឯង ហេីយមករងការរិះគន់ ប្រេីពាក្យមិនល្អ អុីចឹងបានអ្នកខ្លះបាក់ទឹកចិត្តដោយសារមនុស្សដែលចាំតែជាន់ពន្លិច ប្រេីពាក្យមិនល្អអោយគេបាក់ទឹកចិត្ត អាចកេីតជាជំងឺផ្លូវចិត្ត រឺបាក់ទឹកចិត្ត រឺ ក៏អាចចង់សម្លាប់ខ្លួន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








