Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតសកម្មជនព្រៃឡង់ម្នាក់ត្រូវជាប់ពន្ធនាគារ ១ ឆ្នាំ ពាក់ព័ន្ធនឹងការញុះ.ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរនៅក្នុងសង្គម

ភ្នំពេញ៖ បុរសជាប់ចោទម្នាក់ ដែលជាសកម្មជនការពារព្រៃឡង់ និងជាអ្នកគាំទ្រអតីតៈគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី ៣ ខែ ឧសភា ២០២២នេះ ត្រូវបាន សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះលើបណ្តឹងឧទ្ទរណ៍របស់គាត់ ជាប់ពាក់ព័ន្ធនឹងការញុះញង់អោយមហាជន មានការរើសអើង ប្រឆាំង និងផ្តួលរំលំ រាជរដ្ឋាភិបាល តាមរយៈហ្វេសប៊ុក (FACEBOOK) ប្រព្រឹត្តកាលពីឆ្នាំ ២០២១។

លោក គី ឬទ្ធី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទ មានឈ្មោះ វឿន វាសនា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានមុខរបរ ជាអ្នកធ្វើចំការ មានទីលំនៅ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកចៅក្រមឬទ្ធី បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ វឿន វាសនា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ២០២២ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

ជនជាប់ចោទ ឈ្មោះ វឿន វាសនា ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ « ញុះ.ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិ្ត មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២១។ តែ ជនជាប់ចោទប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ឈ្មោះ វឿន វាសនា ត្រូវបានចាប់ខ្លួនតាមដីកាតុលាការ នៅប្រទេសថៃ និង ត្រូវបញ្ជូនមកឃុំខ្លួន នៅពន្ធនាគារព្រៃស «ម១» នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១។

នាពេលសវនាការ ជនជាប់ចោទឈ្មោះ វឿន វាសនា បានឆ្លើយបដិសេធចំពោះការចោទប្រកាន់រូបគាត់ និង ផ្តន្ទាទោសរូបអំពីសំណាក់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។
ឈ្មោះ វឿន វាសនា និយាយថា គាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់រូបគាត់នោះទេ។ និង បានឆ្លើយ បដិសេធយ៉ាងដាច់អហង្កការ រាល់ការចោទសួររបស់តុលាការ។

ឈ្មោះ វឿន វាសនា បានសំណូមពរដល់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេត្តា សម្រេចទម្លាក់បទប្រកាន់ និង ដោះលែងរូបគាត់ អោយមានសេរីភាពវិញ។
សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ លើកទៅប្រកាសសាលដីកា នៅថ្ងៃទី ១៣ ខែ ឧសភា ខាងមុខនេះ៕ រក្សាសិទ្ធិដោយៈ ចន្ទា ភា

×