ភ្នំពេញ ៖ ម្ចាស់មកុដ បវរកញ្ញាថៃ ដែលទើបតែគ្រងតំណែង សើមៗ មិនទាន់បាត់អរផង ស្រាប់តែមានក្រុមហ៊ុនមួយ ចេញមុខមកបង្ហាញថា បវរកញ្ញារូបនេះនៅជាប់កុងត្រា ច្រើនខែទៀត។ ភាពភ្ញាក់ផ្អើលបានកើតឡើង ហើយមេកើយនីមួយៗ មានការដោះស្រាយយ៉ាងណា ជម្រុញកត្តាខាងលើ ហើយវាសនាបវរកញ្ញានេះទៅជាអ្វី។

មានក្រុមហ៊ុនមួយ បានផុសពាក់ព័ន្ធនិងអុឹងហ្វាថា នាងបានជាប់កុងត្រា ការងាររហូតដល់ ឆ្នាំ2025 ។ ក្រុមហ៊ុន Sangrawee Entertainment Limited។ ខ្ញុំសូមជម្រាបជូនលោកអ្នក កញ្ញា Engfa Waraha មានឋានៈជាអ្នកសិល្បៈ តារាចម្រៀង សម្តែងរបស់ក្រុមហ៊ុនក្រោមកិច្ចសន្យាស្របច្បាប់រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៥។
ក្នុងនោះកិច្ចសន្យាមានកិច្ចព្រមព្រៀង បញ្ជាក់យ៉ាងច្បាស់ថា “ហាមទទួលយកកម្មវិធីសម្តែងផ្សេងៗ ដូចជាធ្វើជាពិធីករ សម្តែងក្នុងរឿង សម្តែងភាពយន្ត ច្រៀងចម្រៀង ថតម៉ូដែល ឬចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មឱ្យអ្នកដ៏ទៃទៀត លុះត្រាតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន”ហើយមានព័ត៌មានលម្អិតជាច្រើនទៀត ដូច្នេះអ្វីដែលត្រូវបានធ្វើដែលជាការបំពាន លើលក្ខខណ្ឌនៃកិច្ចសន្យាស្របច្បាប់ ក្រុមហ៊ុននឹងកាត់ទោសអ្នកល្មើស ដល់ទីបញ្ចប់។ បានប្រកាសនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២។

បន្ទាប់ពីបាន ក្លាយជាបវរកញ្ញា ប្រចាំរដូវកាលថ្មីមក ឃើញថា អុឹងហ្វា និងត្រៀមកម្លាំងប្រយុទ្ឋ ជាមួយបេសកកម្មជាច្រើនទៀត ដែលបាមបម្រុងទុក ក្រោមការរៀបចំរបស់នាង។ មានក្រុមហ៊ុនពាណិជ្ជកម្មជាច្រើន បានចូលខ្លួនមកអ្នកគ្រប់គ្រងនាង ដើម្បីទាក់ទងថតផ្សាយ។ គេរំពឹងថា ស្រីស្អាត រូបនេះ ដណ្តើមបានការងារជាច្រើន តាមទីផ្សារ នៅក្នុងប្រទេសថៃ ឯរឿងជាប់ចំណងកុងត្រា ប្រហែលជាមេកើយថ្មី របស់នាង ចាត់ការលាងអោយស្អាត ដើម្បីប្រមូលលុយពីតំណែងថ្មី នេះវិញម្តង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM















