Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃឱសានវាទ ដែលម្ចាស់រថយន្តគ្មានពន្ធ នៅសេស​សល់ ត្រូវបន្តមកបង់ពន្ធឲ្យទាន់ពេលនៅថ្ងៃទី៣០ មិថុនា​

spot_img

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានអំពាវនាវសារជាថ្មី ឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលនៅសេសសល់ បន្តចូលខ្លួនបង់ពន្ធឲ្យទាន់ពេលវេលាកំណត់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ ជាថ្ងៃ​ឱសានវាទ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមការបង់ពន្ធ និងអាករ រួមជាមួយប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរ​មាន (ចំពោះរថយន្តចង្កូតឆ្វេង)។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកំទេចចោល ឬដោះជាគ្រឿងបន្លាស់។កំណត់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ជា

គិតត្រឹមថ្ងៃទី៣ ខែឧសភា អង្គភាពគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធពីយានយន្តគ្មានពន្ធ និងអាករនាំចូលជិត ៧ពាន់គ្រឿង ។ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា គិតចាប់តាំងពីអនុវត្ត ការប្រមូលពន្ធយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់នៅក្នុងប្រទេស កាលពីខែកញ្ញា ឆ្នាំ២០២១ រហូតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានម្ចាស់រថយន្តគ្មានពន្ធ និងអាករនាំចូល ទាំងឆ្វេង និងស្តាំ ដែលជ្រកក្រោមស្លាកលេខផ្សេងៗ ជិត ៧ពាន់គ្រឿង បានចូលទៅបង់ពន្ធ និងអាករនាំចូល ដែលមានទឹកប្រាក់ប្រ មាណ ៦០លានដុល្លារអាមេរិក។ ​

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព នៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នៅអគ្គនា យកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម គុណ ញឹម បានបន្ថែមថា តាមការប៉ាន់ស្មានជាបឋម នៅសល់រយៈពេល ២ខែទៀត នៃថ្ងៃឱសានវាទ ពោលគឺត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ, អាចមានរថយន្តប្រមាណ ១ពាន់គ្រឿងថែមទៀត នឹងចូលទៅបង់ពន្ធ បូកនឹងរថយន្តដែលបានចូលទៅបង់ពន្ធរួច ប្រមាណ ៧ពាន់គ្រឿងនោះ នាំឲ្យចំនួនសរុបមានប្រមាណ ៨ពាន់គ្រឿង ដែលរាជរដ្ឋាភិបាល អាចទទួលបានចំណូល ប្រមាណពី ៧០ទៅ ៧៥លានដុល្លារ ក្នុងយុទ្ធនាការប្រមូលពន្ធ និងអាករនាំចូល ដែលមានរយៈពេល ៩ខែនេះ។

ឯកឧត្តម បានបញ្ជាក់ថា មន្ត្រីគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តគ្មានពន្ធបានចំនួន ១៧៨គ្រឿង ក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២២នេះ ដែលក្នុងនោះ មានចំនួន ៧គ្រឿង ជារថយន្តចង្កូតស្តាំ បើតាមការប៉ានស្មានរថយន្តបង្ក្រាបបានទាំងនេះ អាចទទួលបានប្រាក់ពន្ធ ប្រមាណជិត ៤លានដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គានយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការប្រមូលចំណូពន្ធនាំចូលយានយន្ត និងគ្រឿងចក្រ នៅក្នុងត្រីមាសទី ១ឆ្នាំ ២០២២នេះ មានតម្លៃទឹកប្រាក់ប្រមាណ ២៥២,១៨លានដុល្លារ ស្មើនឹង ៤២,២% នៃចំណូលពន្ធគយសរុបដែលមានប្រមាណ ៥៩៧,៦លានដុល្លារ។ តួលេខនេះ បានបង្ហាញថា ការនាំចូលយានយន្ត និងគ្រឿងចក្រ គឺជាប្រភពចំណូលពន្ធគយដ៏សំខាន់ក្នុងចំណោមមុខទំនិញដទៃទៀត ដែលបាននាំចូលមកក្នុងប្រទេសកម្ពុជា៕

spot_img
×