ភ្នំពេញ ៖ មានរឿងពីមុនផ្អើលមួយឆុល ថា វី ឌីណែត អាចចោលការងារសិល្បៈដែលនាងស្រវាចាប់យកតាំងពីនៅ កុមារ ហើយងារទៅចាប់យកងារជាជំទាវ ក្រោយជួបស្នេហ៍ស្មោះ ដែលបុរសនោះមានឋាន:ខ្ពស់ ងារជាឯកឧត្តម។
យ៉ាងណា គេនៅ តែបន្តឃើញ វី ឌីណែត បង្ហាញការច្រៀងគ្រប់ទិសទីដដែល ដោយថែមទាំងមិនទាន់ឃើញបង្ហាញមុខ ម្ចាស់ចិត្តឬបុរសជាគូស្នេហ៍នោះ នៅឡើយទេ, ទំនងនាងស្តាយប្រជាប្រិយភាព និងការគាំទ្រពីមហាជន ឬហ្វេនៗ របស់នាង ទើបតារាហង្សមាស រូបនេះ ចិត្តមិនដាច់ពីការងារសិល្បៈ។

កញ្ញាវី ឌីណែត នៅតែបន្ដបង្ហាញខ្លួនតាមបណ្ដារឆាកតន្រ្ដីទាំង នៅហង្សមាស និងក្រៅផលិតកម្មនេះជាបន្ដបន្ទាប់ ក្រោយនាងបានអះអាងកាលពីពាក់កណ្ដាលខែមករាឆ្នាំ២០២២ ថានឹងឈប់ ពីអាជីពចម្រៀង។នេះគឺជាការប្ដូរចិត្តជាថ្មីរបស់ឌីណែត គឺ ដូច ការអះអាងរបស់លោកហួ ឡាវី នាពេលកន្លងមក ដែលថាលោកមិនជឿរថាកូនស្រី បោះបង់អាជីពចម្រៀងកណ្ដាលទីនោះ។
យ៉ាងណាគេមើលឃើញថា ការបន្ដឈរជើងក្នុងអាជីពសិល្បៈតទៅទៀតរបស់ឌីណែត គឺក្រោយពីនាងបានស្ងប់ស្ងាត់រឿងដែល គេសង្ស័យថានាង ក្លាយទៅជាជំទាវ ក្រោយតារារួមទ្រនុំនាងឈិន ម៉ានិច្ច បានចូលទៅខមិនជុំវិញឌីណែត លែងចង់ ច្រៀងថាជាជំទាវនោះ ។ប៉ុន្ដែរឿងស្នេហារបស់ឌីណែត ជាមួយបុរស ម្នាក់ដែលនាងព្យាយាម បិតបាំងមុខសង្សារកាលពីពាក់កណ្ដា លឆ្នាំ២០២០ នោះពេលនេះបាន ស្ងប់ស្ងាត់ទៅវិញហើយ ជាហេតុធ្វើឲ្យគេសង្ស័យថាពួកគេបានដើរ ដល់ផ្លូវបំបែកទើបឌីណែត តុកស៊ិចនិងអារម្មណ៍ ច្របូកច្របល់រហូតចង់បោះបង់អាជីពចម្រៀងកណ្ដាលផ្លូវ។

ឌីណែត ម្ចាស់ពានI Am A Singer Cambodia រដូវកាលទី២ត្រូវបាន មហាជនមើលឃើញថា នាងមានសម្ថភាពខ្ពស់ ជាងគេក្នុងចំណោមតារាចម្រៀងវ័យក្មេង របស់ ហង្សមាសព្រោះឌីណែត ច្រៀងបានតុងខ្ពស់ៗ ហើយសម្លេងនាងអាចប្រើបានគ្រប់ទម្រង់ ។តែ បើតាម សកម្មភាពជាក់ស្ដែង ពេលនេះនៅហង្សមាស នាង រ៉េត ស៊ូ ហ្សាណា បែជាត្រូវប៉ាន់ទីផ្សារ ចម្រៀងនិង ស្ពតជាងគេទៅវិញ ខណៈដែលឌីណែត នៅតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ង ក្រោយម្ដាយនាង អ្នកស្រី ងួន សុផាន់នី ទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM











