Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សឿ សុធារ៉ា ចេញមុខបញ្ជាក់ពីទំនាក់ទំនងជាមួយ ដួង វីរៈសិទ្ធ

ភ្នំពេញ ៖ នៅទីបំផុតតារាសម្តែងអ្នកនាង សឿ សុធារ៉ា បានចេញបញ្ជាក់ពីទំនាក់ទំនងជាមួយតារាចម្រៀងវ័យក្មេងលោក ដួង វីរៈសិទ្ធ បន្ទាប់ពីទស្សនិកជនមួយចំនួនមានការយល់ឃើញថា តារាទាំងពីរខាងលើនេះទំនងជាបង្កើតទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នា។

ជៀសវាងកុំឲ្យមានការភាន់ច្រឡំអ្នកនាង សឿ សុធារ៉ា បានអះអាងថា ទំនាក់ទំនងនាង និងលោក ដួង វីរៈសិទ្ធ មិនមានអ្វីក្រៅពីការរាប់អានជាប្អូន និងការស្រឡាញ់ចូលចិត្តរបស់នាងទៅលើបទចម្រៀងរបស់តារាលោកប៉ុណ្ណោះ ពោលមិនមានអ្វីលើសនេះឡើយ។

អ្នកនាង សឿ សុធារ៉ា បានលើកឡើងតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា នាងខ្ញុំសូមផ្ញើសំណេរនេះជូនទៅប្អូនប្រុស “ដួងវីរៈសិទ្ធ”។នាងថា “អោយបងសុំទោសផងប្អូន បងគ្រាន់តែនិយាយលេងក្នុងនាមបងអោយតំលៃលើសម្ថភាពរបស់ប្អូនតែប៉ុណ្ណោះ គ្មានអ្វីផ្សេងឡើយក្រៅពីការចូលចិត្ត” សូមបងប្អូនទាំងអស់គ្នា មេត្តាកុំយល់ច្រលំចំពោះគាត់ “ បងសុំទោសប្អូនប្រុស “។

ការចេញមុខមកបកស្រាយរបស់អ្នកនាង សឿ សុធារ៉ា ពាក់ព័ន្ធបញ្ហាខាងលើនេះបានធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃនេះមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល ក្នុងពេលដែលគេបានឃើញហ្វេសប៊ុករបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារភ្ជាប់ជាមួយតារាចម្រៀងលោក ដួង វីរៈ សិទ្ធ អមជាមួយនឹងពាក្យពេចន៍យ៉ាងចាក់ដោត។

អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារប្លែកៗដាក់ ដួង វីរៈសិទ្ធថា បទចម្រៀងដែលអូនសសេរឲ្យបងថ្មីទៀតនោះរួចហើយមែនទេ កុំយូរពេកបងទន្ទឹងណាស់ បងកំពុងគេងស្តាប់បទចម្រៀងអូននិពន្ធឲ្យបង u know my ក្រាស់។ បងរងចាំអូន១០-២០ឆ្នាំទៀតក៏បាន becoz bong know what love is។

តាមរយៈសារខាងលើនេះបានធ្វើអោយមហាជនភ្ញាក់ផ្អើល និងយល់ឃើញថា អ្នកនាង សឿ សុធារ៉ា ទំនងជាជំពប់ស្នេហ៍ជាមួយតារាចម្រៀងវ័យក្មេងលោក ដួង វីរៈសិទ្ធ ក្រោយពីនាងទើបតែបែកបាក់គ្រួសារ។
យ៉ាងណា បន្ទាប់ពីបង្ហោះសារខាងលើដែលធ្វើឲ្យផ្អើលមហាជនបែបនេះ អ្នកនាង សឿ សុធារ៉ា ក៏បានលុបសារទាំងនោះចេញវិញ ខណៈពេលអ្នកនាងក៏បានបញ្ចេញសារបកស្រាយជុំវិញការបង្ហោះរបស់នាងផងដែរ។

អ្នកនាង សឿ សុធារ៉ា បានប្រកាសជាសាធារណះនៅលើបណ្តាញសង្គមហ្វេសប៊ុកពីការចែកផ្លូវគ្នាជាមួយអតីតស្វាមីលោក សាពូន មីដាដា ហើយចំពោះការបែកបាក់នេះរហូតមកដល់បច្ចុប្បន្នទាំងអ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា នៅមិនទាន់ចេញមកបកស្រាយពីមូលហេតុដែលនាំឲ្យអ្នកទាំងពីរឈានដល់ការចែកផ្លូវគ្នានេះឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×