កណ្តាល៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះធំ កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ បានធ្វើឃាតខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ហឹង្សាដោយចេតនា ដោយនំាបក្ខពួកជិត៨នាក់ វា.យទៅលើកបុរសជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួស ប្រព្រឹត្តនៅចំណុចកាស៊ីណូ កាឡាក់ស៊ី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ។
ចំណែកជនរងគ្រោះមាន៖ទី១ឈ្មោះ ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរបុគ្គលិកកាស៊ីណូ។ ទី២ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ មន្ដ្រីចូលនិវត្តន៍ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បច្ចុប្បន្ននេះ ជនសង្ស័យ២នាក់ខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

