កំពង់ស្ពឺ ៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលលួចដែកបង្គោលរបាំងផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

នគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើការឃាត់ខ្លួននោះ ១.ឈ្មោះ សេង តឿន ភេទប្រុសអាយុ២៤ឆ្នាំ និង២.ឈ្មោះ កួយ តិចគៀ ភេទប្រុសអាយុ២២ឆ្នាំ ជនសង្ស័យទាំងពីរស់នៅក្នុងភូមិឃុំខាងលើ បានធ្វើសកម្មភាពលួចដកយកបង្គោលដែករបាំងលើផ្លូវល្បឿនលឿន ចំនួន២៦បង្គោល ត្រង់ចំណុចទីតាំងខាងលើ។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ បានដកហូតវត្ថុតាងបង្គោលដែក ដែលក្រុមជនសង្ស័យបានលួចចំនួន២៦បង្គោល ម៉ូតូសណ្តោងរ៉ឺម៉ក់មួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម


