Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បព្ជានខ្លួនស្រ្តីពាណិជ្ជករ ម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធករណីសែកស្អុយជិត ៨០ ម៉ឺនដុល្លារអាមេរិក

spot_img

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួនស្រ្តី ពាណិជ្ជករម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី មិន បំពេញ កាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ ) ជិត ៨០ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យរូបនេះ មានឈ្មោះ ពេជ្រ ស្រីមុំ អាយុ ៣៥ឆ្នាំ មុខរបរ ពាណិជ្ជករ មានទីលំនៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកឯ ភាគីដើមបណ្តឹង មានឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។

ស្រ្តីសង្ស័យ ត្រូវបាន លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦.០០០ដុល្លារ

ស្រ្តីសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួន កាលពីថ្ងៃ ៤ ខែ ឧសភា ឆ្នាំ ២០២២ ចំណុច មុខ អគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ យោងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦.០០០ដុល្លារ។

បច្ចុប្បន្ននេះ ស្រ្តីសង្ស័យពេជ្រ ស្រីមុំ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×