Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន

spot_img

បាត់ដំបង៖ មន្រ្តីសមត្ថកិច្ចនគរបាលស្រុកកំរៀង កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ បានចាប់ និង បញ្ជូនខ្លួន បុរសសង្ស័យ៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកកំរៀង បានឲ្យដឹងថាជនសង្ស័យ៣នាក់មាន៖ ទី១-ឈ្មោះ ប៊ូ រ៉ា ភេទប្រុស២៩ឆ្នាំរស់នៅភូមិ អូរក្រូច ភូមិ បឹងរាំង ស្រុកកំរៀង ខខេត្តបាត់ដំបងទី២-ឈ្មោះកែវ សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំ មាន ទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី៣-ឈ្មោះ ខុ សុខន ភេទប្រុសអាយុ ៣៧ ឆ្នាំ រស់ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ចំណែក វត្ថុតាងដែលសមត្ថកិច្ចដកហូកបានមាន៖ – គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ០២ កព្ចាប់-ថ្នាំគ្រាប់រាងត្រីកោណពណ៌បៃតងខ្ចីចំនួន ១២ គ្រាប់ -ទូរសព្ទ័ដៃចំនួន០២គ្រឿង -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង – កព្ចាប់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន -ស្លឹកកញ្ឆាក្រៀមមួយចំនួន -ឧបករណ៍បំពងសំលេងនិងភ្លើងវិលមួយចំនួន -ដាវសាំមូរៃចំនួន០១ -រថយន្ត០១គ្រឿងម៉ាកតូយូតា ព្រុសពណ៌សសេ រី ឆ្នាំ២០១០ពាក់ស្លាកលេខ2BJ4373មានលេខតួ JTDN33DU5A0098422។

ពួកគេ ត្រូវបានមន្ត្រីនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី ៣ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯសាលាដំបូងខេត្តបាត់ដំបង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×