ភ្នំពេញ ៖ ឡាយ លក្ខិណា ដែលជាអ្នកមានដើមកំណើត ស្រុកស្អាង ខេត្តកណ្តាល បានចាកចេញទៅ សម្តែងនៅ ប្រទេសកាណាដា មកទល់ពេលនេះ រយៈពេល៣០ខែ ទៅហើយ នៅមិនទាន់វិលវិញ។ បើតាមដឹងឡាយ លក្ខិណា ទំនងជារស់នៅទីនោះ ច្រើនជាងដោយសារ ទីដែលនាង រកឃើញក្តីសុខ ក្រោយជួបស្នេហ៍មិនសម តាមបំណង។
មានការលើកឡើងថា លក្ខិណា កំពុងល្អូកល្អិន និង ម្ចាស់ស្នេហ៍ ក្រោយបានត្រូវចិត្តគ្នានៅទីនោះ។ អ្នកនាងបាន ត្រូវបុរសជាគូគាប់ ហួងហែងហើយ រត់ការអោយ អតីតតារាដ៍ មានសម្រស់ រូបនេះ អាចនៅកាណាដា ដោយញញឹមបាន។ ក្នុងហេតុផលនេះហើយ ទើបឡាយ លក្ខិណា ពន្យារពេល ម្តងហើយម្តងទៀត មកស្រុកវិញ ហើយរបថរស់នៅ ស្រុកជឿនលឿន ពេលនេះ អ្នកនាងក្លាយជាទម្លាប់បាត់ទៅហើយ។

ឡាយ លក្ខិណា បានសម្ងំនៅកាណាដារយៈពេល២ឆ្នាំកន្លះទៅហើយ ក្រោយអាកខានវិល វិញ តាមការសន្យាកាលពីខែវិច្ឆិការឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុ។យ៉ាងណា រយៈ ពេល៣០ខែ ដែលអ្នក មេម៉ាយ លក្ខិណា បាត់មុខពីក្នុងស្រុកនេះនាងហាក់កាន់តែមាន ព្រ លឹងនិងសាច់ឈាមទ្រលុក ទ្រលន់ជាងមុន ហើយ នៅ ថ្ងៃចូលឆ្នាំខ្មែរកន្លងមកនេះអ្នកនាងថែម ទាំងបានចេញច្រៀងសម្ដែងនៅតាមវត្ត ខ្មែរមួយចំនួន នៅកា ណាដាទៀត ផង។ប៉ុន្ដែលក្ខិណា មិនកំណត់ពេលវេលាវិលចូលស្រុកសារជាថ្មីនៅពេលណានោះទេ ខណៈ ដែល ពេលនេះតារា ដែល កំពុងរស់នៅកាណាដាមានដូចជាអ្នកនាងសៀម ស្រីណុច ,រស់ ម៉ូនីកា និងម៉ុក អានីត ជា ដើម ស្របពេល ដែល មាស សុខសោភា មានប្ដីនៅកាណាដាដែរនោះពេលនេះនាងនិង ស្វា មី កំ ពុងនៅខ្មែរហើយ គ្រាន់តែចុះ ឡើង ៗ ប៉ុណ្ណោះ។ឡាយ លក្ខិណា បានបន្សល់ស្នាដៃភាព យន្ដរឿង”ផ្កាថ្ម”របស់ហង្ស មាស និងរឿង”រវាងយើង”របស់បាយ័នក្នុងនាមនាងជាតួម្ដាយ ហើ យ មានដំណឹងថាលោក ឧកញ៉ាតាតា មួយចំ នួនបានរងចាំ នាងវិលវិញដើម្បីសុំមើលថែបេះ ដូង អ្នកមេម៉ាយសាច់សខ្ចីនេះទៀតផង។តែពេលនេះអ្នកនាង លក្ខិ ណា ដែលរបូតងារជំទាវ ព្រោះ ប៉ៈស្នេហ៍លោកឧកញ៉ាម្នាក់ក៍ប្រេះឆាទៅវិញនោះ បែជាជ្រើសស្នេហ៍ថ្មី”ជួញឆ្ងាយ ប្រសើរជាង ជួញជិត”ទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM















