Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សូលីកា ជះសម្តីតបអ្នករិះគន់ ព្រោះរឿងមួយ

ភ្នំពេញ ៖ តារាសម្តែងនិងចម្រៀងនាង ពេជ្រ សូលីកា បានវាយបកដោយពាក្យសម្តីទៅអ្នករិះគន់មួយចំនួន ដែលបានធ្វើការវាយប្រហារមកលើរូបនាង ពាក់ព័ន្ធការថតផ្សាយគ្រឿងស្រវឹង។
តារាស្រីរូបនេះហាក់ទប់ចិត្តមិនបាន នៅពេលបានឃើញមហាជនមួយចំនួន បានចូលទៅខំមិនអ្វីដែលនាងបានបង្ហោះដោយប្រើពាក្យអសុរស់យ៉ាងខ្លាំង។

មហាជនមួយចំនួនបានចូលទៅខំមិនរិះគន់មិនសម្ចៃមាត់នៅពីក្រោយវីដេអូ ដែល ពេជ្រ សូលីកា បានបង្ហោះនិយាយពីមូលហេតុ ដ៏ត្រឹមត្រូវមួយពាក់ព័ន្ធតារាផ្សព្វផ្សាយស្រាបៀរ។

ជាការឆ្លើយតបទៅនឹងការរិះគន់នេះ ពេជ្រ សូលីកា បានបង្ហោះសារដ៏វែងមួយនៅលើបណ្តាញសង្គមរបស់នាងថា សូមមេត្តាអានអោយចប់ មុននឹងខមិនភាសាដែលយើងអាចជ្រើសរើសយកមកនិយាយទៅអ្នកដទៃមានល្អៗច្រើនណាស់ ។
នាងថា មុននឹងខ្ញុំសម្រេចចិត្តផុស video ដោយតែខ្ញុំបានទទួល ខមិន អសីលធម៌ មួយចំនួន ដោយមានទាំងពាក្យជេរប្រមាទ ដែលវាមិនមែនជាពាក្យជួយកែតម្រូវទាល់តែសោះបែរជាខឹងសម្បាមកលើរូបខ្ញុំទៅវិញ
តើខ្ញុំខុសដែលខ្ញុំត្រូវបំពេញភារកិច្ចរបស់ខ្ញុំ? ។

នាងបញ្ជាក់ថា ការងារអីក៏ដោយ បើខ្ញុំមិនបានទៅបំពានលួចឆក់ប្លន់ទ្រព្យសម្បត្តិញើសឈាមអ្នកដទៃ ហេតុអីខ្ញុំត្រូវមកទទួលពាក្យអាក្រក់ៗទាំងនេះ ពីមនុស្សដែលល្អៗទៅវិញ បើមនុស្សល្អ រៀនសូត្របានល្អ ម៉េចក៏មិនប្រើពាក្យល្អៗទៅកាន់អ្នកដទៃដែរទៅ ។ជាមនុស្សដូចគ្នា ក៏ចង់បានពាក្យនែនាំល្អៗដូចគ្នា តារាក៏ជាមនុស្ស ហេតុអីតារាគ្មានសិទិ្ធទទួលពាក្យល្អៗដូចមនុស្សធម្មតា? មិនពេញចិត្តអាចនិយាយនែនាំល្អៗមកបាន តែម៉េចចាំបាច់ត្រូវប្រើពាក្យ មីនេះ មីនោះ មីក្របី មីគម្រក់ មីតារាបាតសង្គម ធ្វើអី បងៗជាមនុស្សថ្លៃថ្នូរបែរជាមកប្រើពាក្យសម្ដីអស់ទាំងនេះ ធ្វើដូចជាខ្ញុំទៅប្លន់គេ ដុតផ្ទះគេ ។

នាងថា ខ្ញុំយល់ចិត្តបងៗដែលខមិនមួយចំនួន ថាបងៗមានអារម្មណ៍បែបម៉េច តែខ្ញុំក៏ចង់ឲ្យបងៗយល់ពីពួកខ្ញុំដូចគ្នា ថាវាជាតួនាទីការងាររបស់ពួកខ្ញុំ ខ្ញុំត្រូវបំពេញវានឹងជាទំនួសខុសត្រូវរបស់ខ្ញុំ មនុស្សសុទ្ធតែមិនដូចគ្នា អ្នកខ្លះរកស៊ី អ្នកខ្លះធ្វើការ ការងារសុទ្ធតែមិនដូចគ្នា រកស៊ីសុទ្ធតែមិនដូចគ្នា ។
យល់ថាបើមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង វាមិនដាច់បាយស្លា.ប់ទេ បន្តែពួកខ្ញុំមានសិទ្ធជ្រើសរើស ព្រោះវាមិនមែនជាការងារលួចឆក់ប្លន់គេ ចឹងពួកតារាដូចខ្ញុំមានសិទិ្ធនឹងជ្រើសរើសការងារ រកស៊ីចង់បានចំណូល ធ្វើការចង់បានប្រាក់ខែ ខំយប់ខំថ្ងៃ ក៏មិនព្រមធ្វើជាចោរដែរ។ ការងារសង្គមគេធ្វើ ម៉េចមើលមិនដែលឃើញ។ តាមអ្វីដែលបងៗយល់ឃើញ តែបងៗមិនមែននៅក្នុងហេតុការណ៍ផ្ទាល់ បងអាចនិយាយម៉ឹចក៏បាន
បងតែងតែនិយាយស្រាបំផ្លាញដល់មនុស្ស ខ្ញុំទទួលស្គាល់ បន្តែវាអាស្រ័យទៅលើមនុស្សដូចគ្នា គ្មានអ្នកណាបង្ខំអ្នកណាបាននោះទេ ។
ឧទាហរណ៍ថា បើតារាផ្សព្វផ្សាយគ្រឿងស្រវឹង បើខ្លួនបងមិនចង់ផឹក តារាក៏មិនអាចទៅបង្ខំបងមកផឹកបានដែរ ហើយបើតារាផ្សព្វផ្សាយថា ហាមដាច់ខាតមិនអោយបងផឹកគ្រឿងស្រវឹង បើខ្លួនបងនៅតែផឹក តារាក៏មិនអាចទៅហាមបងបានដូចគ្នា ក្នុងនោះក៏មានពាក្យស្លោករបស់គេ
“ពិសារដោយការទទួលខុសត្រូវ” ។

យ៉ាងណា ក្រោយពីពេជ្រ សូលីកា បង្ហោះសារខាងលើនេះគេសង្កេតឃើញមានមហាជន បានចូលទៅខំមិនដោយមានអ្នកខ្លះគាំទ្រ និងមួយចំនួនទៀតមិនគាំទ្រ ខណៈពេលរឿងរ៉ាវក៏បានក្លាយជាវេទិកាឆ្លើយឆ្លងគ្នាដូចអាយ៉ៃផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×