Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួប​រឿង​ផ្ទួនៗ​ពេក​ហើយ! ផេន ខេ​ក ត្រូវ​ម្ចាស់​បង្ហោះ​រឿង​ជំពាក់​លុយរាប់​ម៉ឺន​ដុល្លា​រ​មិន​សង ក្នុង​នោះ អ្នកនាង ចោម ចន្ទ ទប់​លែង​បា​ន ផ្តាំ​ទៅ​បែបនេះ​ថា…

spot_img

ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ តារាសម្តែងភេទទីបី ផេន ខេក ដែលល្បីឈ្មោះតាមរយៈការសម្តែង និងជាពិធីការិនីផងដែរ ហើយថ្មីៗនេះ បាន sad យ៉ាងខ្លាំង បន្ទាប់បែកបាក់ជីវិតគូដែលទើបរៀបការមិនបានប៉ុន្មានផង ដោយសារតែស្វាមីហេងស៊យ លួចមានអ្នកទីបី។ មែនហើយ ជាមួយភាពល្បីល្បាញនឹងវិស័យសិល្បៈ នោះមនុស្សជាច្រើន ប្រាកដណាស់ជឿថា ផេន ខេក ហាក់មានភាពមានបាន ក៏មិនធម្មតានោះទេមើលទៅ។

តែយ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលនេះ ទើបដឹងថា អ្វីៗគ្រប់យ៉ាងដែល ផេន ខេក បង្ហាញឲ្យមហាជនបានឃើញ គឺគ្រាន់តែជា «របស់ខ្ចីគេ» ប៉ុណ្ណោះ។ ជាក់ស្តែង ថ្មីៗនេះ ម្ចាស់បំណុលម្នាក់ដែលអ្នករាប់អានគ្នា មានគណនីហ្វេសប៊ុកឈ្មោះ Thailand Import បានបង្ហោះគួរឲ្យភ្ញាក់ផ្អើលបែបនេះថា៖ «ម៉េចអី ? កុហកញាក់សាច់ រាប់អានណាស់ ជឿជាក់ណាស់ យាយចង់បានម៉េចលេងតាមហ្នឹង យកលុយខ្ញុំរាប់ម៉ឺុន$ ខ្ញុំនឹងផុសភស្តុតាងទាំងមូល ទាក់ទងមេធាវីរួចហើយ ចាំតែធ្វើតាមផ្លូវច្បាប់ ចារឹកអន់ញាស់ ហ្នឹងអីមនុស្សគួរអោយមហាជនអាណិត គ្មានការរាប់អានតទៀតទេយល់ PanCake»។

ម្ចាស់គណនីខាងលើក៏បានបញ្ជាក់ឲ្យដឹងថា «ជំរាបសួរនាក់ទាំងអស់ ផេន ខេក ជំពាក់លុយនេះ រយៈពេល 1ឆ្នាំជាង ទាំងដែលខ្ញុំមិនគិតការប្រាក់សូម្បី 1$ តើអ្នកទាំងអស់គ្នាអោយខ្ញុំយោគយល់តាមណាទៀត? លុយចំនួនច្រើនមិនពាន់ទេគឺម៉ឺន»។

តែអ្វីដ៏មិននឹកស្មានដល់ទៀតនោះ គឺថា ផេន ខេក មិនមែនជំពាក់លុយរាប់ម៉ឺនដុល្លារ ត្រឹមតែម្ចាស់ម្ចាស់បំណុលខាងលើនេះទេ គឺនៅមានម្នាក់ទៀត គឺអ្នកនាង ចោម ច័ន្ទ ដែលក៏បានបង្ហោះសារដោយគ្រាន់តែបង្ហើបឈ្មោះ ជាអក្សរកាត់ថា «ចង់ឃេីញអ្នកជំពាក់លុយខ្ញុំមិនសងទេតារាភេ ទ ទី បីល្បីផងខ្ចីលុយខ្ញុំជិតមួយឆ្នាំការក៏បានដេីមមិនសងសាញ៉េសែកស្អុយទៀត យកលុយខ្ញុំទៅហុឺហាគ្មានទំនួលខុសត្រូវទាលុយថារៀបកាចប់ 100ហេតុផលម្តងលក់ដីម្តងម្តាយឈឺ ??? អីទ្បូថាថតចប់ មកម្តងទៀតថាក្រមហ៊ុនចេញសង។ លុយជិត3មុឺន$ទេកុំថ្លៃថ្នូរ ភ្លេចថាសាញ៉េសែកស្អុយអោយខ្ញុំ បេីតាមផ្លូវច្បាប់គួធ្វេីបែបណា? អ្នកចេះច្បាប់ជួយប្រាប់ផង? បែបចង់អោយគេដឹងពីសន្តានហេីយលែងទុកមុខអោយ។ (ផ ខ) ហៅ សំណាង ចាំក្នុងខួរនាងគេចមិនរួចនិងសំណាញ់ច្បាប់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×