Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួស​និយាយ! ប្តី​ចុះទៅ​ខេត្ត មានអី ស្រ្តីជា​ប្រពន្ធនាំ…

spot_img

នៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលដែលបានដឹងថា ស្រ្តីជាប្រពន្ធរូបស្រស់ម្នាក់ បានលួចនាំប្រុសស្នេហ៍មកដេកដល់ក្នុងផ្ទះ បន្ទាប់ពីប្តីចុះទៅធ្វើការនៅឯខេត្តឆ្ងាយ (មណ្ឌលគិរី)។

ហេតុដ៏ហួសថ្លែងនេះ បានកើតឡើងនៅក្នុងបុរីឈូកវ៉ា២ (ផ្ទះ A21 ផ្លូវលេខ20) ភូមិត្រពាំងមៀន សង្កាត់ក្រាំងឃ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមបុរសជាប្តីបានប្រាប់ឲ្យដឹងថា គាត់បានរៀបការជាមួយស្រ្តីជាប្រពន្ធនោះ ដែលជាមេម៉ាយកូន៤ បានរយៈពេលជាង ៣ ឆ្នាំ ហើយ។ បុរសជាប្តីបន្តថា គឺចាប់ពីរៀបការជាមួយគ្នាបាន១ឆ្នាំមក គាត់បានតាមដាន និងចាប់បានប្រពន្ធមានទំនាក់ទំនងស្នេហាជាមួយប្រុស តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ តែទោះជាយ៉ាងណា គាត់ក៏ពុំបានរករឿងអ្វីនោះទេ និងផ្ទុយទៅវិញ គឺបានពន្យល់ណែនាំកុំធ្វើបែបហ្នឹងអី ខ្មាសគេ និងគួរទុកមុខទុកមាត់ឲ្យកូនផងទៅ។

តែបើទោះជាប្តីខំព្យាយាមណែនាំឲ្យដើរផ្លូវល្អ ឲ្យមានតម្លៃសេចក្តីថ្លៃថ្នូរយ៉ាងណា ក៏ស្រ្តីជាប្រពន្ធមិនស្ងប់ប្តីពីរប្តីបីរូបនេះ នៅតែលួចធ្វើរឿងផិតក្បត់នេះដដែល។ ជាក់ស្តែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បុរសជាប្តីចាប់បានស្តែងៗតែម្តង បន្ទាប់ពីគាត់បានតាមឃ្លាំអស់រយៈពេលបីថ្ងៃ គឺចាប់តាំងថ្ងៃទី២ ខែឧសភា។

បុរសជាប្តីនៅបានឲ្យដឹងថា ស្រ្តីជាប្រពន្ធបាននាំប្រុសស្នេហ៍ ដែលខំស្កាត់តាំងពីកំពង់សោម មកណាត់ជួបគ្នានៅភ្នំពេញ ផឹកស៊ីចូលខារ៉ាអូខេទល់ម៉ោង ៨ ទៅ ៩ យប់ និងបន្ទាប់មក ក៏បើកឡាន CRV នាំគ្នាមកដេកនៅផ្ទះរបស់គាត់ ក្នុងបុរីឈូកវ៉ា២ ដែលទើបទិញថ្មីថ្មោងទើបតែបានមួយសប្តាហ៍ប៉ុណ្ណោះ។

បន្ទាប់ចាកចេញតាមទ្វារក្រោយ បង្ហាញខ្លួនជាបន្តបន្ទាប់គ្នា ទាំងស្រ្តីជាប្រពន្ធ និងបុរសជាប្រុសស្នេហ៍នោះ ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្ត៍ក្រាំងឃ្នុង ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×