Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ិច ម៉ារីកា សម្រេចចិត្តភ្ជាប់ពាក្យ និងគ្រោងរៀបការនៅអាមេរិក

ភ្នំពេញ ៖ តារាសម្តែងនាង ម៉ិច ម៉ារីកា បានសម្រេចភ្ជាប់ពាក្យហើយ ជាមួយបុរសខ្មែរអាណិកជន ដែលរស់នៅអាមេរិក បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នា និងមើលចិត្តគ្នាអស់ជាច្រើនឆ្នាំ។
តារាស្រីរូបនេះ បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងសាមញ្ញមួយ ពោលគឺមិនបានរៀបចំពិធីធំដុំហៅអ្នកសិល្បៈចូលរួមច្រើនឡើយ កាលពីដើមសប្តាហ៍កន្លងទៅ។

យ៉ាងណា ក្រោយរៀបចំពិធីភ្ជាប់ពាក្យរួចរាល់ហើយនោះ ម៉ិច ម៉ារីកា គ្រោងនឹងដឹកដៃអនាគតស្វាមីទៅរៀបមង្គលការនៅសហរដ្ឋអាមេរិកតែម្តង។
ម៉ិច ម៉ារីកា បានលើកឡើងថា គូដណ្តឺងរបស់នាងគឺជាអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ហើយក៏ជាម្ចាស់ក្រុមហ៊ុនម្នាក់នៅទីនោះផងដែរ។

ម៉ិច ម៉ារីកា បានបញ្ជាក់ថា នាងនិងអនាគតស្វាមីបានចាប់ផ្តើមស្គាល់គ្នា និងមានទំនាក់ទំនងជាមួយគ្នាប្រមាណជា ១០ឆ្នាំហើយ តែទើបធ្វើការស្វែងយល់ចិត្តថ្លើមគ្នាមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ។

ម៉ិច ម៉ារីកា លើកឡើងថា ក្រោយពីសម្រេចរៀបចំពិធីភ្ជាប់ពាក្យនៅស្រុកខ្មែរហើយនោះ នាង និងអនាគតស្វាមីមិនមានគម្រោងរៀបការ នៅក្នុងស្រុកទេ ពោលអ្នកទាំងពីរនឹងរៀបការនៅសហរដ្ឋអាមេរិក។
តែយ៉ាងណា នាងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា នាងនិងអនាគតស្វាមី នឹងចាកចេញទៅទីនោះពេលណាឡើយ ។
យ៉ាងណា បើតាម ម៉ិច ម៉ារីកា បើទោះបីជានាងបានភ្ជាប់ពាក្យហើយក្តី ប៉ុន្តែនាងនៅតែបន្តទទួលការងារសម្តែងដដែល រហូតនាងបានចាកចេញទៅសហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សំណាងSv

×