Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នី មុនីនាថ ស្ថិតក្នុងផ្លូវស្នេហ៍ មិនសមបំណង

spot_img

ភ្នំពេញ ៖ មានការសង្ស័យថា តារាមុខស្រទន់ នី មុនីនាថ អាចនិងបរាជ័យស្នេហ៍ ជាលើកទី២ ដោយគេមិនដែលឃើញនាង បង្ហាញមុខគូទី២នៅដែនអូស្ត្រាលីអោយគេដឹងឡើយ។ ច្រើនខែមកហើយ ដែលនាងវិចខ្ចប់ស្នេហ៍ស្រពិចស្រពិលនេះ ទាំងខ្លះថា អាចបែកគ្នាទៀតហើយ ទើបកម្រឃើញនាងទៅណាមកណា បង្ហាញមុខ២នាក់ ឲ្យគេឃើញពោលគឺបិទឈឹងតែម្តង។

តារាទឹកភ្នែកនី មុនីនាថ បាន ធ្លាប់សារភាពមានស្នេហ៍ថ្មីជាប្រុសអូស្រា្ដលីរយៈ ពេលជាង ១ឆ្នាំទៅហើយដោយ អះអាងថាម្ចាស់បេះដូងរបស់នាង គឺជាអ្នកជំនួញអាណិកជនវ័យក្មេងមក ពីអូស្រា្ដលី។ ប៉ុន្ដែមុនីនាថ បែជាមិនដែលបណ្ដើរបុរសនោះជាចំហម្ដងណាឡើយ ពិសេសកម្ម វិធីមង្គលការ ប្អូនសារ៉ាយ សក្ខណា កាលពីខែមករា និងពិធីអាពាហ៍ពិពាហ៍របស់ទឹម រដ្ឋា ចុងខែ មីនា ឆ្នាំ២០២២ ដែលមុនីនាថ ប្រៀបដូចជាសាច់ញាត្តិម្ចាស់ កម្មវិធី ហើយនាងគូតែបង្ហាញ អនាគតស្វាមី ឲ្យមិត្តភក្ដិស្គាល់នោះ តែនាងបែជា កាន់តែព្យាយាមលាក់មុខប្រុសនោះកាន់តែខ្លាំងទៅវិញ។

ភាពប្រែប្រួលកាន់តែប្លែករបស់នី មុ នី នាថ នៅពេលនេះរឹតតែធ្វើឲ្យគេសង្ស័យថា នាងកំពុងតែបង្វែរដានប្រើរូបភាពក្លែងក្លាយថា មានគូស្នេហ៍ជាប្រុសអូស្រា្ដលីដើម្បីកុំឲ្យគេថា នាងមានស្នេហាអាថ័កំបាំង ជាមួយបុរសក្នុងស្រុក ព្រោះតាមសភាពជាក់ស្ដែង ប្រសិនបើស្រីស្រអែមស្រស់រូបនេះ មានសង្សារថ្មីជាប្រុសនៅលីវ មែនគ្មានរឿងអ្វីដែលនាងត្រូវខ្លាច ឬលាក់បាំងមុខមុខគូស្នេហ៍បែបនេះទេ។ តែអ្វីដែលចម្លែកនៅពេលសាក សួររឿង ថាពេលណាទើបមុនីនាថ គិតគូរឿងរៀបការនោះនាងបែជាថាបើ គូព្រេងមកដល់ការស្អែកក៍បាន តែបើមិនទាន់ដល់ទេ អាច៤ទៅ៥ឆ្នាំទៀតក៏មិនដឹង…។

នី មុនីនាថជាមិត្តជិតដិត ជាមួយ សារ៉ាយ សក្ខណា ហើយស្ទើរតែដូចបងប្អូនគ្នា ។ ប៉ុន្តែ មុនីនាថ មិនជោគជ័យល់ផ្លូវស្នេហា ដូចសក្ខណា នោះទេ។ សក្ខណា ជោគជ័យទាំងជំនួញ និងការយល់ចិត្តស្វាមីហើយ មានវាសនានៅដល់អាមេរិក។ គេនៅតែរំពឹងថា នី មុនីនាងពិតជារកបានគូ ល្អត្រូវចិត្តត្រូវបេះដូង ដូចមិត្តភក្តិសក្ខណាជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×