Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មែន​ៗ! ខណៈ​រឿង ផេន ខេ​ក កំពុង​ល្បី​កក្រើ​ក មនុស្ស​មួយចំនួន​ចេញ​មក​ដៀមដាម​ផ្លែ​​ផ្កា ទ្រាំ​ពុំ​បា​ន ខ្ញុង បោះសម្តី​បែបនេះ…

spot_img

រឿងរ៉ាវរបស់តារាភេទទីបី ផេន ខេក ជំពាក់លុយគេដ៏ច្រើនរហូតដល់ទៅ ១៥ មឺុនដុល្លារ ឯណោះ បានកំពុងធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈម្ចាស់បំណុលជាច្រើនបានចេញមកទម្លាយឲ្យដឹងថា ផេន ខេក បានជំពាក់លុយពួកខ្លួនមិនសង ក្នុងម្នាក់ៗរហូតរាប់ម៉ឺនដុល្លារ យកទៅចាយវាយហុឺហាធ្វើរឿងខ្លះដ៏ឥតប្រយោជន៍ ខណៈពួកខ្លួនជាម្ចាស់បំណុលខំរកស៊ីលក់ដូរទាំងថ្ងៃទាំងយប់ សឹងគ្មានពេលសម្រាក។

តែយ៉ាងណាមិញ ស្របពេលដែលរឿងរ៉ាវរបស់ ផេន ខេក កំពុងផ្ទុះកក្រើកពេញបណ្តាញសង្គម ក៏ស្រាប់តែមនុស្សមួយចំនួន បានយករឿងរបស់ ផេន ខេក ទៅប្រៀបធៀបដៀមដាម ផ្កែផ្កាទៅដល់នាង ខ្ញុង ថា ហ្នឹងហើយ មកពីការចង់សម្ញែងភាពមានបាន ឡូយឆាយ «សិប្បនិម្មិត» តែតាមពិត គឺជាភាពមានបាន ជុំពាក់បំណុលគេជុំទិសសោះ…។

មិនចាំយូរ ក្រោយឃើញមនុស្សមួយចំនួន យករឿងរ៉ាវរបស់ ផេន ខេក មកសើចចំអកដាក់ខ្លួនបែបនេះ ស្រាប់តែអ្នកនាង ខ្ញុង បានបង្ហោះសារឆ្លើយតបទៅវិញបែបនេះថា៖ «រកអីបានរកទៅ ធើអីបានធើទៅ មនុស្សមានបញ្ហារៀងៗខ្លួន អាក្រក់ ឬល្អ មិនស្ថិតលើមាត់របស់អ្នកឡើយ កុំមកដៀមដាម ឌឺដង ផ្លែផ្កាអោយខ្ញុំ មែន ខ្ញុំធ្លាប់ឡាយនិយាយពីបញ្ហាបំណុល និងសុំអោយបងប្អូនជួយ ព្រោះតែខ្ញុំមានហេតុផលរបស់ខ្ញុំ ព្រោះតែក្តីស្រលាញ់ទើបមហាជនរាប់មុឺនអ្នកជួយខ្ញុំ ខ្ញុំក៏គិតថាទោះខ្ញុំសុំក៏សុំដោយក្តីស្មោះត្រង់និយាយត្រង់ៗ មិនបានលួចឆក់ប្លន់ បោកប្រាសអ្នកណា ចុះហេតុអីចាំបាច់ដើម្បីតែនិយាយយកល្អខ្លួនឯង ផ្លែផ្កាខ្ញុំម្ល៉េះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×