Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង អេលីណា ច្រានចោល ដំណឹងស្នេហ៍ព្រោះរឿងមួយនេះ!

ភ្នំពេញ ៖ អតីត បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ២០១៩ សំណាង អេលីណា ត្រូវបានគេមើលឃើញថា មានសម្រស់ស្អារណាស់ រហូតបុរសទាំងឡាយដាក់ពាក្យ សុំស្នេហ៍។ យ៉ាងណាពេលនេះ អេលីណាបាន ធ្ចើការបដិសេធហើយ មិនទាន់ដាក់ចិត្តដាក់កាយ គិតរឿងឯកជនឡើយទោះជាដល់វ័យគិតគូយ៉ាងណា។

ព្រោះតែសម្រស់កំពុងចាយភាពផូរផង់ សំណាង អេលីណា ដែលកាន់តែស្អាតមកៗ បានបាញ់ចំបេះដូង ប្រុសៗអោយ តាមឆក់ចិត្តនាង ដោយខ្លព្រើភាពស្មោះ ត្រង់សារភាពស្នេហ៍ ដល់ស្រីស្អាតរូបនេះផងដែរ។ ឲ្យតែនាងយល់ព្រមនោះ មិនខ្វះឡើយ ការរស់នៅក្នុងសភាពអនាគតល្អ មានភាពស្រណុកសុខស្រួល។ យ៉ាងណា បវរកញ្ញា ញញឹមស្រស់ អេលីណា បានត្រឹមតែច្រានចោល ដោយសុំចិត្តយោគយល់មិនទាន់អាចគិតបាន។

អេលីណាបានបឋញ្ជាក់ថា ភារៈរបស់នាងពេលនេះគឺឱកាសការងារជា សំខាន់ហើយចង់ប្រើចំណេះដឹង ជាមួយការងារធ្វើជាបទពិសោធន៍ សម្រាប់ជាទុន។ នាងដឹងថា មានអ្នកតាមស្រឡាញ់ដែរ ប៉ុន្តែមិនអាចកើតឡើងពេលនេះបាន។ ចំណុចបន្តសុំគិតតែការងារ ខណៈពេលនេះក្រៅពីសម្តែង នាងក៍ចាប់ផ្តើមយកពេលមក រំលេចផ្នែកពិធីការិនិទើបមិនចង់ ឲ្យអ្នកណារំខានចិត្ត។ ដូចនេះជាហេតុផលខ្លះៗ ដែលនាងបានគិតក្នុងចិត្តព្រោះក្រៅពីគិតធ្វើការ ក៏ចង់ជួយរកលុយដោះបន្ទុកអ្មកផ្ទះផងដែរ។នាងសូមផ្តាំដល់ ប្អូនៗរលកក្រោយ ត្រូវតស៊ូ ប្រសិនបើស្រឡាញ់ការប្រឡង បវរកញ្ញា ហើយលះបង់នោះអាចមានឱកាស សាងភាពលេចធ្លោបាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×