Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោម ច័ន្ទ ព្រមានចាត់ការ ផេន ខេក តាមច្បាប់រឿងបំណុល

spot_img

ភ្នំពេញ ៖ ម្ចាស់បំណុលនាង ចោម ច័ន្ទ បានធ្វើការព្រមានចាត់ការតាមផ្លូវច្បាប់ ទៅលើតារាភេទទី៣ ផេន ខេក ពាក់ព័ន្ធទៅនឹងបំណុលដែលមិនទាន់ទូទាត់រួច។

ចោម ច័ន្ទ ហាក់បាត់ការអត់ធ្មត់ ត្បិតនាងបានទុកពេលឲ្យ ផេន ខេក ជិតមួយឆ្នាំហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយណាមួយ រហូតមកទល់នាពេលនេះ។

ចោម ច័ន្ទ បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំអត់និយាយច្រើនទេ ជំពាក់លុយសងលុយ កុំយកហេតុផលមកនិយាយជាមួយខ្ញុំបន្តទៀត ជិតមួយឆ្នាំហើយដែរខ្ញុំទុកពេលឲ្យ
ទាំងដែរខ្ញុំជាម្ចាស់លុយ ត្រូវតាមអង្វរយកលុយរបស់ខ្ញុំត្រឡប់មកវិញ។

នាងបញ្ជាក់ថា អ្នកខ្លះប្រើពាក្យថាអាណិត តែមានដឹងថាកូនបំណុលយកលុយខ្ញុំទៅដើរចាយហ៊ឺហារ ទៅលើរឿងអត់ប្រយោជន៍ ពាក់កណ្តាលយប់ក៏មកយកលុយដែរខ្ចីដែរ ការមិនបាន ហើយកុហក់បោកប្រាស់ទំនុកចិត្តសាហាវ ។ ដូចនេះខ្ញុំមិននិយាយច្រើន ជួបគ្នាឆាប់ៗ ឲ្យច្បាប់ចាត់ការបានសម កុំឲ្យទម្លាប់មនុស្សអាក្រក់ អាងអីស្រាប់ៗ។ លុយមិនមែនក្រដាសទេណា សូមយល់អ្នកដែលពូកែអាណិត
ខ្ញុំលក់ដូរហត់ណាស់ កម្លាំងញើសឈាមពិតៗ មិនបានដេកពួន ហេតុអីអ្នកអែងយកលុយខ្ញុំទៅហៃសូរទាំងម៉ឺនៗ$។

យ៉ាងណាមុននឹង ចោម ច័ន្ទ បង្ហោះសារខាងលើនេះ នាងក៏ធ្លាប់បញ្ចេញរឿងជំពាក់លុយនេះ លើបណ្តាញសង្គមដូចគ្នានេះផងដែរថា ចង់ឃើញអ្នកជំពាក់លុយខ្ញុំមិនសងទេតារាភេទទីបីល្បីផង ខ្ចីលុយខ្ញុំជិតមួយឆ្នាំការក៏បានដើមមិនសងស៊ីញ៉េសែកស្អុយទៀត ។

នាងថា យកលុយខ្ញុំទៅហ៊ឺគ្មានទំនួលខុសត្រូវទាលុយថារៀបការចប់១០០ហេតុផលម្តងលក់ដីម្តងម្តាយឈឺ ???អីទ្បូថាថតចប់ មកម្តងទៀតថាក្រមហ៊ុនចេញសង ។

នាងបញ្ជាក់ថា លុយជិត៣ម៉ឺន$ទេកុំថ្លៃថ្នូរ ភ្លេចថាស៊ីញ៉េសែកស្អុយឲ្យខ្ញុំ បើតាមផ្លូវច្បាប់គួធ្វើបែបណា? អ្នកចេះច្បាប់ជួយប្រាប់ផង? បែបចង់ឲ្យគេដឹងពីសន្តានហើយលែងទុកមុខឲ្យ (ផ ខ)ហៅ សំណាង ចាំក្នុងខួរនាងគេចមិនរួចនិងសំណាញ់ច្បាប់។
ជាការកត់សម្គាល់ ក្រោយពេលដែល ចោម ច័ន្ទ បង្ហោះសារខាងលើនេះ ផេន ខេក ហាក់មិនបានឆ្លើយតបបញ្ហានេះ ជាវិជ្ជមានណាមួយនៅឡើយទេ។

តារាភេទទីបីរូបនេះគ្រាន់តែបញ្ចេញសារមួយ លើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់កម្លាំងចិត្ត និងទឹកចិត្ត នាងខ្ញុំមានតែម្រាមដៃ១០អរគុណទៅបងប្អូនទាំងអស់គ្នា ខ្ញុំអត់សុំអ្វីច្រើនពីបងប្អូនទេ សុំត្រឹមតែបងៗបណ្តា ក្រុមហ៊ុនមួយចំនួន ជួយនាងខ្ញុំឲ្យនាងខ្ញុំមានការងារថត ដើម្បីដោះដូរជាលុយ ដើម្បីយកទៅសងបំណុលគេតែប៉ុណ្ណោះ (បើមិនធ្វើការតើខ្ញុំបានលុយមកពីរសងគេចឹង ត្រូវតែប្រឹងស៊ូៗបន្តទៀត)។

គួរបញ្ជាក់ថា បន្ទាប់ពីចំណងស្នេហ៍ឈានដល់ការចែកផ្លូវគ្នានោះ ផេន ខេក ក៏បានធ្លាយដល់ការវ័ន្តបំណុលគេរាប់ម៉ឺនដុល្លារ ដែលមិនទាន់ត្រូវបានដោះស្រាយចប់នៅឡើយ។

បញ្ហានេះ ផេន ខេក បានលើកឡើងថា ដំបូងឡើយខ្លួនជំពាក់គេតែ១៦០០០ដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកបានឡើងដល់ ១៥ម៉ឺនដុល្លារ ដោយសារតែនាងមិនអាចរកលុយបានក្នុងឱកាសវិបត្ដិជំងឺកូវីដ-១៩ ហើយនាងបានយកលុយបន្ថែមពីអ្នកនេះទៅសងអ្នកនោះ យកពីអ្នកនោះមកសងអ្នកនេះ ធ្វើឲ្យគ្រាន់តែការប្រាក់ឡើងដល់ ១៥០០ ទៅ ១៦០០ដុល្លារក្នុង១ខែ។

តារាមាឌយក្ស ផេនខេក បង្ហើបថា ការដែលខ្លួនខ្ចីគេដំបូងដោយនឹកឃើញថា ខ្លួនមានលទ្ធភាពរកប្រាក់ទៅសងគេវិញ តែដោយសារបញ្ហាកូវីដ-១៩ បានអូសបន្លាយជាងពីរឆ្នាំ ធ្វើឲ្យខែខ្លះសូម្បីតែ១០០ដុល្លារក៏នាងរកមិនបានផង ប៉ុន្ដែនាងនៅតែតស៊ូលាក់រឿងនេះ ហើយខំបន្ដរកប្រាក់គេដើម្បីដោះបំណុលគេពីមួយទៅមួយជិត២ឆ្នាំ។

យ៉ាងណា ផេន ខេក បានលើកដៃសំពះដល់ម្ចាស់បំណុលឲ្យជួយពន្យារពេលសង ឬមិនយកការប្រាក់ខ្ពស់ពេក ដើម្បីឲ្យនាងមានលទ្ធភាពសងទៅតាមលំដាប់លំដោយ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

spot_img
×