Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សកុំមើលងាយមនុស្ស! កើតមក​មាន​ជំងឺ​ដ៏​កម្រ មើលទៅ​ដូច​កូនក្មេ​ង តែ​នាង​មិន​បោះបង់​ក្តី​ស្រមៃ​មួយ​នេះ ទោះ​មនុស្ស​ជុំវិញ​ចំ.អក​មើល​ងា.យ…

យុវតីម្នាក់កើតមកជាមួយជំងឺដ៏កម្រ ធ្វើឱ្យរាងកាយឈប់លូតលាស់ មើលទៅកូនក្មេង បើទោះនាងមានអាយុ ១៩ ឆ្នាំ ក៏មិនបោះបង់ក្តីស្រមៃរបស់ខ្លួនដែរ ដោយមិនអើពើនឹងការមិនគោរព និងការមើលងាយពីអ្នកដទៃយ៉ាងណាក៏ដោយ។

ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២ គេហទំព័រ New York Post បានបង្ហាញពីរឿងរ៉ាវរបស់ Aboli Jarit នារីជាតិឥណ្ឌាម្នាក់ មកពី Nagpur រដ្ឋ Maharashtra ដែលទទួលរងពីជំងឺដ៏កម្រ ធ្វើឱ្យការលូតលាស់របស់រាងកាយបញ្ឈប់តាំងពីកុមារភាព ដែលនៅតែមើលទៅដូចកូនក្មេងអុីចឹង ខណៈពេលឆ្នាំនេះ នាងមានអាយុ ១៩ ឆ្នាំ ទៅហើយក្តី។ ប៉ុន្តែ ភាពលំបាកខាងរាងកាយមិនអាចរារាំងក្តីសុបិន និងមហិច្ឆតារបស់នាងបានទេ។

របាយការណ៍បានបង្ហាញថា Jarit ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ rickets នៅក្នុងវ័យកុមារ ដែលបណ្តាលឱ្យឆ្អឹងរបស់នាងខូច និងលើសពីនេះនាងក៏មានជំងឺតម្រងនោមរ៉ាំរ៉ៃផងដែរ ដោយត្រូវរស់នៅ​ក្នុងរទេះ​រុញ​ព្រោះតែនាងមិនអាចដើរបាន ហើយក៏ត្រូវស្លៀកខោទឹកនោមគ្រប់ពេលវេលា ដោយសារតែមិនមានប្លោកនោម។

ការចេញក្រៅម្តងៗ គឺជាបញ្ហាប្រឈមលំបាកខ្លាំងសម្រាប់នាង។ នាងតែងតែ​ចងខោទឹកនោមនៅ​ចង្កេះ ព្រោះ​មានរន្ធនៅ​ចង្កេះ​សម្រាប់បង្ហូរទឹកនោម ដែលជួនកាលអាចលេចធ្លាយរហូតដល់សើម។

តែទោះ​បីជា​យ៉ាងណា នាងនៅ​តែ​មានសុបិនដ៏ធំ ​គឺចង់ក្លាយជា​តារា​សម្ដែងដ៏ជោគជ័យមួយរូប មានភាពល្បីល្បាញ និងទទួលបានឱកាសសម្ដែងក្នុងភាពយន្តបូលីវូដ ឬ​ហូលីវូដ។ Jarit ចូលចិត្តច្រៀង និងរាំ​តាំងពីក្មេងមកម្ល៉េះ។ ប៉ុន្តែ ​គួរឲ្យសោកស្ដាយ ពេលនាងធំឡើង ឆ្អឹងរបស់នាងបានចុះខ្សោយ ដែលបានធ្វើ​ឲ្យនាងដួល និងបាក់ជើងទៀតផង។ អ្វីដែលបានកើតឡើងធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង រហូតដល់ចុងក្រោយ នាងមិនអាចដើរ ឬ​ឈរបានទៀតទេ។

ជាមួយនឹងកម្ពស់ត្រឹមតែ ១០១ សង់ទីម៉ែត្រ, Jarit តែងតែត្រូវបានមនុស្សទូទៅច្រឡំថាជាកូនក្មេង ហើយនាងក៏ប្រឈមមុខ​នឹងការបញ្ចេញមតិស្អប់ច្រើន​ពីមនុស្សតាមអ៊ីនធឺណិត និងក៏ដូចជាអ្នកដែលប្រមាថសុបិនរបស់នាងទៀតផង។ ក្នុងនោះ មានគេមើលងាយថា មានកម្ពស់ក៏ខ្លី ដើរក៏មិនរួច តើនាងអាចក្លាយជាតារាសម្តែងបានយ៉ាងម៉េចទៅ? អ្នកខ្លះថែមទាំងធ្វើបាបនាង ព្រោះតែស្ថានភាពរបស់នាងបែបនេះ។

តែទោះជាយ៉ាងណា ការបំផុសគំនិតសំខាន់របស់នាង គឺមានតែខ្លួនឯងនាងផ្ទាល់ប៉ុណ្ណោះ ដែលបានដឹងច្បាស់ ព្រោះ​នាងបានរៀនជីវិត​ ពីរឿងដែលកើតឡើងចំពោះ​ខ្លួននាង ចាប់តាំងពីកុមារភាពរហូតដល់ថ្ងៃនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×