Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ណិ​ត​អូន​ៗ​វត្តភ្នំ​ណាស់! ក្រោយ​ប្រពន្ធ ព្រម​បើក​បេះដូង​ទទួល​ជាថ្មី Admin ជីងចក់ ស្បថ​ចំពោះ​មនុស្ស១៦លាន​នាក់​ថា…

spot_img

ជឿថា ប្រិយមិត្តអ្នកចូលចិត្តតាមដានរឿងរ៉ាវប្តីប្រពន្ធគេលែងលះហែកហួរគ្នា នៅលើបណ្តាញសង្គម ជាពិសេសជុំវិញរឿងរ៉ាវគ្រួសាររវាង Admin ជីងចក់ និងអ្នកលក់ឡេរូបស្រស់ ទ្រិញ ផល្លា ប្រាដកនៅចាំបានហើយ ដែលកាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនាង ផល្លា បន្ទាប់ពីបានទម្លាយចេញពីទង្វើផិតក្បត់របស់ប្តី ទាក់ទងណាត់ស្រីដេក ១០-២០ នាក់ ដោយមិនខ្វល់ពីរូបនាងកំពុងដេកនៅពេទ្យ ដែលមិនអាចលើកលែងឲ្យបាន ក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា មិនយកប្តីប្រៀបដូចសំរាមរូបនេះវិញជាដាច់ខាត ព្រោះតែមិនអាចទទួលយកបាននូវទង្វើររបស់លោក ចក់ ដែលពុំត្រឹមផិតក្បត់មានស្រីរាប់ភ្លេចមិនកែទេ តែថែមទាំងជាមនុស្សមានចរិតមិនថ្លៃថ្នូរ អើងចាង មិនឲ្យតម្លៃមកលើគ្រួសារ និងជាពិសេសប្រើសម្តីច្រឡឺសបឺសដាក់ម្តាយរបស់នាងជាម្តាយក្មេកប្រៀបដូចកញ្ជះអុីចឹង។

តែទោះជាយ៉ាងណា បន្ទាប់ពីប្រកាសជាមួយលិខិតលែងលះហែកហួរគ្នាឡើងផ្អើលកក្រើកពេញបណ្តាញសង្គមរួចមក នៅពេលនេះ លោក ចក់ និងនាង ផល្លា បានធ្វើឲ្យអ្នកតាមដានស្ទើរដាច់ផ្ងារ ខណៈពួកគេទាំងពីរបានបង្ហាញសញ្ញាផ្សះផ្សាត្រូវរ៉ូវគ្នាវិញហើយ នោះគឺបន្ទាប់អ្នកនាង ផល្លា បានព្រមបើកបេះដូងឲ្យលោក ចក់ មកចូលជ្រកសាជាថ្មី ដោយបានសំអាងថា ធ្វើតាមការសំណូមពររបស់កូនក្មួយយ៉ាងច្រើន ដែលសុំឲ្យត្រូវរ៉ូវគ្នាវិញ។

ចំណែក លោក ជីងចក់ ពិតជាបង្ហាញអារម្មណ៍អររំភើបមិនស្ទើរ ក្រោយពីបានឃើញប្រពន្ធបើកឱកាសទទួលយកខ្លួនធ្វើជាប្តីវិញ និងថែមទាំងចូលខមិន ដោយនិយាយថា «និយាយហើយមិនធ្វើដាច់ខាតមិនលើកលែងទេ»។

ឆ្លើយតបទៅនឹងការខំមិនរបស់ភរិយា Admin ជីងចក់ បាននិយាយថា ខ្លួនពិតជាទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វើ និងអះអាងថា នេះជាមេរៀន ដែលធ្វើឲ្យខ្លួនរាងចាលមួយជីវិត ដែលបានន័យថា គ្មានករណីលើកក្រោយជាដាច់ខាត រឿងខ្លួនឆាតទៅស្រីនេះ គឺជារឿងចុងក្រោយ និងក៏សូម្បីផ្តាំទៅស្រីៗឈប់ឆាតមកទាក់ទងខ្លួនទៀត។ ហើយដើម្បីបញ្ជាក់ភាពស្មោះត្រង់ លោក ចក់ ក៏បានធ្វើការសន្យាជាមួយប្រជាជន ១៦ លាននាក់ ធ្វើជាសាក្សីថា ករណីឆាត ឬលួចមានស្រី ចាប់ពីពេលនេះតទៅ គឺលែងមានទៀតហើយៗ បើខ្លួនធ្វើរឿងហ្នឹងទៀត កិត្តិយសកូនប្រុសរបស់ខ្លួន នឹងលែងមានមុខនៅក្នុងបណ្ដាញសង្គមតទៅទៀតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×