Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះជាមានតារារីកដុះដាលច្រើន អេឡិច ចាន់ត្រា នៅតែឡើងកូដខ្លាំងក្រោយខកខាន២ឆ្នាំ

spot_img

ភ្នំពេញ ៖ សង្កេតឃើញថា អេឡិច ចាន់ត្រា បានក្លាយជាប្រធាន អ្នកចាត់តាំងតន្ត្រី ច្រៀងនៅពេលការជប់លៀងយប់ឡើង។ រំលេចដោយតារាមានទេពកោសល្យ និងយល់ច្បាស់ពីសិល្បៈ រុញឲ្យ អេឡិច ចាន់ត្រា រក្សាលំនឹងការងារ និង ប្រជែងទីផ្សារបានល្អ។

នៅជិតពាក់កណ្តាលឆ្នាំ២០២២ នេះ អ្នកណាក៏ដឹងថា តារាចម្រៀង អេឡិច ចាន់ត្រា ឡើងកូដខ្លាំង ព្រោះតែការជឿទុកចិត្តរបស់ភ្ញៀវកិត្តិយស មកពីគ្រប់មជ្ឈដ្ឋាន លើក្រុមតន្រ្តីរបស់លោក។ ពោល ក្រុមតន្រ្តីរបស់តារាចម្រៀងវ័យសាមស្តើងរូបនេះ មានភាពទាក់ទាញ និងប្រកបដោយគុណភាពជូនដល់អតិថិជនរបស់លោក។

តាមការសង្កេតឃើញថា ក្រុមចម្រៀង អេឡិច ចាន់ត្រា មានការងារស្ទើរតែរាល់ថ្ងៃ ព្រោះតែការបម្រើជូនអតិថិជនដ៏ល្អ។ អេឡិច បង្ហើបថា នៅក្នុងខែឧសភា ឆ្នាំ ២០២២ នេះ ក្រោយពេលដែលព្រះរាជាណាចក្រកម្ពុជា បានស្ងប់ស្ងាត់ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងបានស្ទើរតែទាំងស្រុង ព្រោះតែការខិតខំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកបានស្វះស្វែងរកថ្នាំបង្ការជំងឺកូវីដ មកចាក់ជូនប្រជាពលរដ្ឋ គ្រប់ៗរូប ទើបធ្វើឲ្យប្រទេសរបស់យើង បានឆ្លងផុតពីការរងគ្រោះខ្លាំងដោយសារវីដ និងងាកមកបើកប្រទេសឡើងវិញ និងអនុញ្ញាតិឲ្យមានកម្មវិធីជួបជុំ រៀបចំពិធីនានា។ ដូច្នេះហើយ ទើបក្រុមការងាររបស់លោក បានឱកាសបម្រើអតិថិជនរបស់ខ្លួន យ៉ាងសស្រាក់សស្រាំ ក្រោយខកខានអស់ពីរឆ្នាំ ដោយសារតែជំងឺរាតត្បាតសកល។

ក្រុមតារាចម្រៀង អេឡិច ចាន់ត្រា ក្នុងឆ្នាំនេះ លោកបានទទួលភ្ញៀវធំៗ ពីមន្រ្តីរាជការ អ្នកជំនួញធំៗ ជាពិសេសកាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍មួយ ដែលក្រុមលោកបានផុសរូបភាព រោងមង្គលការមួយ ដែលមើលទៅអស្ចារ្យ និងការរៀបចំប្លែក ដែលបានរៀបចំឡើងនៅកន្លែងញាំការថ្មី ក្នុងគម្រោងបូរីប៉េងហួត បឹងស្នោរទៀតផង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×