Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានស្នេហាថ្មី ពេជ្រ សោភា ហាក់ទីទើរក្នុងការបើកចំហ

ភ្នំពេញ ៖ ច្រើនខែមកហើយដែល ពេជ្រ សោភា បានដាច់ដោចគ្នា ជាមួយ តារាសម្តែង ឆឹម សក្កដា ដោយភាពស្ងប់រៀងៗខ្លួន, ជាពិសេស អតីតគូស្នេហ៍ ពេជ្រ សោភា ថែមទាំងមិនច្រឡោតនោះឡើយ នៅពេលដែលដឹងថា ពេជ្រ សោភា មានទំនាក់ទំនង ជាមួយបុរសថ្មី ត្រូវបានបែកធ្លាយ, យ៉ាងណាមិញ គេហាក់មិនទាន់ឃើញពេជ្រ សោភា មានឱកាសបង្ហាញមុខ បុរសអ្នកយល់ចិត្តថ្មី អោយគេដឹងឱ្យបានច្រើន ក្រោយពេលនាង បានសម្ញែងត្រឹមតែមួយភ្លែតៗ ក៏ស្រាប់តែស្ងាត់ទៅវិញ។

ពេជ្រ សោភា ទោះជាមានអ្នកជំនួស បេះដូង ភ្លាមៗមែន តែមើលទៅនាង ហាក់ដូចជាមិនសូវអើពើ និងការសាងរូបភាពស្នេហ៍ថ្មីអោយដក់ចិត្តដក់ អារម្មណ៍ដូចមុនៗសោះ។ នាងបែរជាប្រើជីវិតឋឯកជនតែឯង និងទៅណាមកណាកម្រដឹកដៃអោយ គេឃើញ។ អ្វីដែលគេឃើញ នាងច្រើនតែរីករាយជាមួយ អ្នកជំនួញ អន ឡាញល្បីឈ្មោះ ទ្រី ដាណា និងសប្បាយរីករាយ ជាមួយ សួស វីហ្សាញឹកញយ។ មិនដឹងថាស្នេហា ដែលគេឯងយល់ថា ជាគូបន្ទាប់នោះមែនឬមិនមែន ហើយធ្វើឡើងគ្រាន់តែឲ្យគេ ផ្អើលឡើងមួយប្រាវ។

តារាទាំងឡាយនៅពេលដែលពួកគេរកបានសង្សារគឺគិតតែពីបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចជាដឹកដៃគ្នាទៅកម្សាន្ដនៅរម្យនីយដ្ឋានល្បីៗទាំងក្នុងនិងក្រៅស្រុក រួមទាំងការថតPre-Wedding ដើម្បីទុកតាំងរោង ការជាដើម។ប៉ុន្ដែសម្រាប់ពេជ្រ សោភា ដែលបង្ហាញបែប លាក់ លៀម រឿងគូស្នេហ៍ថ្មីតាំងពីដើមខែមករាឆ្នាំ២០២២ ពោល គឺពេលនេះមានរយៈពេល៤ខែ ជាង ទៅហើយដែលស្នេហារបស់សោភា ហាក់គ្មានការ វិវត្តន៍ ទៅរកភាព កាន់តែល្អប្រសើរទាល់តែសោះ តែបែជាបាត់បង់ស្ទើតែទាំងស្រុងនូវភាពស្អិតល្មូតទៅវិញ ទើបធ្វើឲ្យស្រមោលដែល សោភា ដែលធ្លាប់ត្រូវបានគេលើកឡើងថានាងជោគជ័យតែការងារសិល្បៈ តែបរាជ័យរឿង ស្នេហានោះហាក់តាម លង បន្លាចនាងសារជាថ្មី។ សោភា បង្ហាញអារម្មណ៍មិនច្បាស់លាស់ ដោយម្ដងថានាងមិនចង់រៀបការជាលើកទី២ ព្រោះធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ម្ដងរួចទៅហើយនិងពេលខ្លះនាងហាក់ ចង់ឲ្យមានភាពច្បាស់លាស់តាមរយៈការដឹកដៃកំពូលស្នេហ៍រៀបការដូចគេទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×