Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ក្រោយ​មហាជនរិះគន់ ​ជេរ​ខ្លាំង​ៗ​ពេក រឿង​ត្រូវគ្នា​វិ​ញ ប្រពន្ធ​ពូ​ចក់ ទ្រាំ​ពុំ​បា​ន ឆ្លើយតប​ទៅវិញ​យ៉ាង​ឡូយ សុទ្ធតែ…

spot_img

ពិតណាស់ ក្រោយប្រកាសថា នឹងត្រូវគ្នាជាមួយស្វាមី Admin ជីងចក់ វិញ ស្រាប់តែមហាជនជាច្រើនបានសម្តែងការហួសចិត្ត និងព្រលះឲ្យកប់ៗតែម្តង។ ជាក់ស្តែង ក្នុងនោះ គេបាននាំគ្នាដាក់ឲ្យបែបៗនេះថា «និយាយថាបោះចោលសំរាម ឥឡូវមីសំរាម យកអាសំរាមវិញដដែល, ស្មានថាខ្លាំង ឥឡូវរើសសំរាមយកមកវិញដដែល សម្ដែងមិនសូវសមសោះ, ពួកថោកអស់សាច់ ឆ្កែជាគ្នា,…»។

តែទោះជាយ៉ាងណា ក្រោយឃើញមហាជនបានរិះគន់ និងជេរចង់មួយប្រទេសរួចមក ភរិយារបស់ អេមីន ជីងចក់ អ្នកនាង ទ្រិញ ផល្លា បានបោះសម្តីយ៉ាងឡូយ ឆ្លើយតបទៅកាន់អ្នករិះគន់វិញថា «បងប្អូនមិនចាំបាច់ខ្វល់ទេ សំខាន់ប្តីប្រពន្ធគេត្រូវគ្នាវិញហើយ សំខាន់ប្តីខ្ញុំចេញមុខមកសុំទោស ចេញមុខមកទទួលខុស ចេញមុខមកសន្យានៅចំពោះមុខបងប្អូន ១៦ លាននាក់ ថាឈប់ខូច តែប៉ុណ្ណឹងវាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ… ទោះបងប្អូនចង់ជេរនិយាយបែបណា គឺវាគ្មានន័យស្អីទេ ព្រោះប្តីប្រពន្ធគេត្រូវគ្នាវិញហើយតើ ប្តីប្រពន្ធគេ កំពុងសាងសេចក្តីសុខជាមួយគ្នាវិញហើយតើ!»។

អ្នកនាង ផល្លា ក៏បានប្រាប់ទៅអ្នករិះគន់ទៀតថា «រឿងស្អីក៏ដោយ មិនបាច់ចាំឈឺឆ្អាលទេ ព្រោះសំខាន់ប្តីខ្ញុំអត់តែនឹងថាអីផង»។ ន័យនេះអ្នកនាង ផល្លា ប្រហែលចង់ប្រាប់មហាជនថា រាល់អ្វីៗដែលខ្លួនបានហែកទម្លាយរឿងប្តីមានស្រីរហូតកើតប្រមះទឹកបាយ ឬ ប្រមាថប្តីដូចសំរាម និងសូម្បីមើលងាយរាលដាលដល់ម៉ែក្មេក យ៉ាងណាក៏ដោយ ក៏លោក ចក់ មិនថាអីដែរ បើទោះជាលោក ចក់ បានអះអាងថា ខ្លួនក៏មិនយកធ្វើប្រពន្ធវិញ ព្រោះបានជាជ្រុលប្រពន្ធដៀលប្រមាថប្រៀបដូចសំរាមក៏ដោយ។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺនៅពេលអ្នកនាង ផល្លា និយាយថា បងប្អូនមិនដឹងសាច់រឿងលែងលះហ្នឹង មិនបាច់ឈឺឆ្អាលច្រើនទេ គឺមានតែរូបនាង និងប្តីទេ ដែលដឹងច្បាស់ ខណៈចេញមកទម្លាយប្រាប់មហាជនឡើងខ្ទេចគ្មានសល់ អុីចឹងសួរថា រឿងជម្លោះលែងលះដែលបានហែកហួរគ្នាឲ្យមហាជនបានដឹងផ្អើលពេញពិភពលោកហ្នឹង គឺគ្រាន់តែជាការសម្តែងឬ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

https://web.facebook.com/trinhphalla/videos/572382294220460

spot_img
×