Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្តាប់ធ្នាប់នៅផ្លូវជាតិលេខ៤ មុខផ្សារវាលរេញខេត្តព្រះសីហនុ កកស្ទះស្ទើរជារៀងរាល់ថ្ងៃ

ខេត្តព្រះសីហនុ៖ អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ចេញចូលមកខេត្តព្រះសីហនុបានរអ៊ូរទាំថា សណ្តាប់ធ្នាប់ចរាចរណ៍ នៅពីមុខទីប្រជុំជនផ្សារវាលរេញ មានទីតាំងជាប់ សាលាស្រុកព្រៃនប់ គឺបានសភាពកកស្ទះចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ។ ការកកស្ទះនេះ បណ្តាលមកពីការចតម៉ូតូ រថយន្តឈ្នួលរង់ចាំដឹកអ្នកដំណើរ និងការចតរថយន្តដឹកទំនិញធុនធំគ្មានរបៀបរៀបរយ។

ត្រង់ចំណុចនេះ អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ បានរអ៊ូរទាំថា ចរាចរណ៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅពីមុខផ្សារវាលរេញ មានភាពកកស្ទះ ដែលការកកស្ទះនេះ មិនមែន កើតឡើងដោយរថយន្តទេសចរណ៍ដឹកភ្ញៀវចូលមកទីរួមខេត្តព្រះសីហនុទេ ប៉ុន្តែគេសង្កេតឃើញរថយន្តធុនធំ មានចំនួនច្រើនគ្រឿង បានបើកចូលទៅទីរួមខេត្តព្រះសីហនុ។ ពិសេសជាងនេះគួបផ្សំសភាពណែនចង្អៀត ដោយសារការចតម៉ូតូ និង រថយន្តឈ្នួលដឹកអ្នកដំណើរ ចតគ្មានសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវជាតិលេខ៤ គ្មានរបៀបរៀបរយបផង បាននាំឲ្យមានការកកស្ទះកើតឡើង ស្ទើរជារៀងរាល់ថ្ងៃ។
ហើយថា ការកកស្ទះនេះ ប្រជាពលរដ្ឋ និងក្រុមកម្មករកម្មការិនី ដែលធ្វើដំណើរចូលក្នុងផ្សារវាលរេញ ក៏បានអ៊ូរទាំដូចអ្នកធ្វើដំណើរឆ្លងកាត់ទីប្រជុំជនផ្សារវាលរេញនេះដែរ។
ទោះជាបែបនេះក្តី ក៏សង្កេតឃើញសមត្ថកិច្ចចំនួន២នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ដែលកកស្ទះនៅពីមុខផ្សារវាលរេញនេះដែរ ប៉ុន្តែមិនអាចជួយឲ្យចរាចរណ៍កកស្ទះខាងលើនេះឲ្យបានលូនទេ ព្រោះកម្លាំងសមត្ថកិច្ចមានចំនួនតិចពេក។
អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្លងកាត់មុខផ្សារវាលរេញ បានឲ្យដឹងថា ចរាចរណ៍ដែលកកស្ទះនៅមុខផ្សារវាលរេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ គឺស្ទះចាប់ពីជិតខ្លោងទ្វារចូលទៅសាលាស្រុកព្រៃនប់ រហូតដល់ចំណុចផ្លូវរទេះភ្លើង ឆ្លងកាត់ផ្លូវជាតិលេខ៤៕ ដែន សីមា

×