Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សើច​ពេញអង្គ​ពិធី! សម្តេច​ច្រឡំ​ថា​ជួយឧបត្ថម្ភ ៣ ម៉ឺន$ ស្រាប់តែ​លោក ព្រហ្ម ម៉ា​ញ ឡើង​តវ៉ា​ទទួល​បាន​តែ ២ ម៉ឺន$ ព្រោះតែ​មូលហេតុ…

spot_img

វត្តមាននៃការអញ្ជើញមកដល់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ហើយសម្តេចក៏បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ បានមករង់ចាំទទួលស្វាគមន៍ច្រើនកុះករបែបនេះ។

តែយ៉ាងណាមិញ នៅក្នុងឱកាសជួបសំណេះសំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរនៅ​អា​មេ​រិក និងខ្មែរមកពីកា​ណា​ដា​ ប្រមាណជាង២ពាន់នាក់ នៅ​វ៉ា​ស៊ីនតោន​ឌីស៊ី សហរដ្ឋអាមេរិក កាលពីថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២,​ សម្តេចតេ​ជោ បានធ្វើឲ្យសើចផ្អើលអង្គពិធីតែម្តង ខណៈសម្តេចបានប្រកាសស្វែងរកលោក ព្រហ្ម ម៉ាញ ហើយមានប្រសាសន៍ទៅកាន់សិល្បករអាយ៉ៃ​ជើងចាស់រូបនេះ​​ថា «ឯងឲ្យលុយ៣ម៉ឺន ទៅបាត់ឈឹងហ្មងអ្វី… ដឹងតែឈឺ រួចហើយអ្នកនេះយកទៅផ្សាយ អ្នកនោះយកទៅផ្សាយ ឯងឲ្យ ៣ ម៉ឺន ទៅ ព្រហ្ម ម៉ាញ អត់ផ្សាយ អ្ហេស…មិនបាច់ចាំផ្សាយទេ ប៉ុន្តែគ្រាន់តែនិយាយលេងទេ អ្ហេស… ព្រោះយើងធ្លាប់និយាយគ្នាលេងតាំងពីដើមមក…»។

កាន់តែអស់សំណើចខ្លាំងទៀតនោះ គឺបន្ទាប់សម្តេចមានប្រសាសន៍លេងសើចរឿងឲ្យលុយ ៣ ម៉ឺនដុល្លារ សម្ងំស្ងាត់ឈឹង ស្រាប់តែលោក ព្រហ្ម ម៉ាញ បានលើកដៃសំពះជម្រាបបញ្ជាក់ជូនសម្តេច ដោយបង្ហាញម្រាមតែ២ (ទទួលបានតែ២ម៉ឺនដុល្លារ) តែនិយាយអត់ឮ សម្តេចក៏បានហៅមកជួបតទល់ ដោយមានប្រសាសន៍ថា «មើល​ហៅ​ ព្រហ្ម​ ម៉ាញ មកតទល់បន្តិចមើល ឥឡូវចាត់ទុកខ្ញុំជា​យាយ​យ៉យ​…»។

ពេលឡើងទៅ​រាងកៀកសម្ដេច លោក​ព្រហ្ម​ម៉ាញ បានបញ្ជាក់ជូនសម្ដេចថា ទទួលបានតែ​២​ម៉ឺន​ទេ​ទាន​! ឲ្យច្បាស់ អ្នកណាមិនភ័យ… ។ ភ្លាមនោះ សម្ដេចតេ​ជោ ក៏មានប្រសាសន៍តបចាក់បណ្តោយថា «​តែ​២ ពីរហើយ​… ខ្ញុំវា​ភ្លេចដែរអញ្ចឹង​…»​។ ទាក់ទងការឡើងមកតវ៉ារឿងលុយ ៣ ម៉ឺនដុល្លារ ដែលសម្តេចបានច្រឡំតួលេខនេះ លោក ព្រហ្ម ម៉ាញ បានធ្វើឲ្យសម្តេច និងអង្គពិធីទាំងមូលសើចគិលតែម្តង ដោយលោកបានបញ្ជាក់ថា «ខ្ញុំមកតវ៉ានេះ ព្រោះប្រពន្ធមកដែរ ម្ល៉ោះហើយបាត់១ម៉ឺន មិន…វីវរហើយ»។

ក្រៅពីតវ៉ារឿងលុយ៣ម៉ឺនដុល្លារ លោក ព្រហ្ម ម៉ាញ នៅឆ្លៀតលេងសើចជាមួយសម្តេចទៀត ទាក់ទងរឿងសុំឡើងស័ក្តិបន្ថែម ដោយបានលើកឡើងថា៖ «ឥឡូវ ឡើងគោរមងារហើយ គួរឡើងស័ក្ដិម៉ាថ្នាក់ទៀត មិនដែលមានហៅលោកបណ្ឌិតទេ ជាឯកឧត្តមបណ្ឌិត ទាន!»។ ភ្លាមៗនោះ សម្រេចបានបដិសេធ អត់ឡើងទៅណាទៀតទេ ដោយសម្តេចបានមានប្រសាសន៍ឆ្លើយតបបែបកំប្លែងថា៖ «អត់ទេស! យើងនិយាយចេះ អាហ្នឹងចាំថា តម្លើងឋានន្តរស័ក្តិជាវរៈសេនីយ៍ត្រី ជាកិច្ចបច្ឆា​មរណៈ»។ សម្តេចក៏បានប្រាប់ទៅលោក ព្រហ្ម ម៉ាញ ទាំងអស់សើចថា អ្នកផ្តល់ឲ្យតួនាទីមុនបែបនេះ ​មិនងាយស្លា​​ប់ទេណា៎!!។

តែទោះជាយ៉ាងណា ជាមួយគ្នានោះផងដែរ សម្តេចក៏បានសុំទោសចំពោះលោក ព្រហ្ម ម៉ាញ ដែលបាននិយាយខុសថា បានផ្តល់ថវិកាចំនួន ៣ ម៉ឺនដុល្លារ សម្រាប់ព្យាបាលជំងឺ ប៉ុន្តែ តាមពិតត្រឹមតែ២ម៉ឺនដុល្លារនោះទេ។ ហើយទន្ទឹមនឹងការចេះទទួលស្គាល់កំហុសនេះផងដែរ សម្តេចក៏បានលើកលែងទោសកំហុសបុរសខ្មែរម្នាក់ ដែលបានដឹងពីកំហុសរបស់ខ្លួន បានឡើងមកសុំទោសសម្តេច បន្ទាប់ពីបានជេរប្រមាថ និងនិយាយបង្ខូចប្រពន្ធកូនសម្តេចគ្រប់បែបយ៉ាង អស់រយៈពេល ៧ ឆ្នាំ។

គួរបញ្ជាក់ថា ក្នុងឱកាសនិយាយឆ្លើយឆ្លងលេងសើច របស់សម្ដេចតេ​ជោ ជាមួយលោក​ព្រហ្ម​ម៉ាញ ខាងលើ​នេះ គឺថាបានធ្វើ​ឲ្យអ្នកមកចូលរួមជួបសំណេះសំណាល ផ្ទុះសំណើច ទះដៃកងរំពងតែម្ដង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×