Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូចជា​សាហាវ​ពេក​ហើយ ក្មេងប្រុស​ទើប​អាយុ​១២​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​ធ្វើ​សកម្មភាព​ចាក់​សម្លាប់ ពេល​ដើរទៅ​ទិញ​នំ​ហូប​

spot_img

​ខេត្តកោះកុង ៖ ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ បាន​ស្លាប់ ខណៈពេល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ បន្ទាប់ពី​នាំគ្នា​ដើរទៅ​ទិញ​នំ​ក្បែរ​ផ្ទះ ជាមួយ​មិត្ត​ភ័​ក្ដ​២-៣​ទៀត តែ​ត្រូវបាន​ជន​មិន​ស្គាល់មុខ លួច​ចាក់​សម្លាប់​ចំ​ក្រោម​ដោះ​ខាងឆ្វេង ដែល​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​។​

​ករណី​ឃាតកម្ម​ទាំងយប់​នេះ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅវេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​សៅរ៍​ទី​១២ ខែឧសភា ឆ្នាំ​២០១៨​នេះ ត្រង់ចំណុច​ភូមិ​៤ ស្ថិតក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​ជនរងគ្រោះ​មានឈ្មោះ ចាន់ ហាក់ ភេទ​ប្រុស អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​ស្លាប់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។​

សមត្ថកិច្ច​ឲ្យ​ប៉ូលីស ក្រុង​ខេមរភូមិន្ទ​បានអោយដឹងថា ដំបូង​ឡើយ ក្មេងរងគ្រោះ និង​មិត្ត​ភ័​ក្ដ​២-៣​នាក់​ទៀត បាននាំគ្នា​ដើរទៅ​ទិញ​នំ​នៅក្បែរ​ផ្ទះ​មុខសញ្ញា (​ជនដៃដល់​) ហើយក៏​ត្រូវ​ជន​មិន​ស្គាល់ មុខ​ចេញ​មកចាក់​បណ្ដាល​ឲ្យ​រងរបួស​តែម្តង​។ ភ្លាមៗ​នោះ ជនរងគ្រោះ​ក៏ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ ប៉ុន្តែ​អ​កុស​ល្យ​ដោយ​របួស​ត្រង់ចំណុច​សំខាន់​ធ្វើអោយ​ក្មេងរងគ្រោះ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ជនបង្ក​បាន​រត់​គេចខ្លួនបាត់ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ករណីនេះ​កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា និង​ឈានដល់​ការឃាត់ខ្លួន​ជនល្មើស​យកមក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×