Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពរុស្ស៊ី បា.ញ់ស.ម្លាប់ជនស៊ីវិល ត្រូវកាមេរ៉ាថតជាប់

spot_img

រដ្ឋធានីគៀវ៖ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង២ខែកន្លមកនេះ បាន និង កំពុងតែបង្កនូវមហាវិនាសកម្ម និង អំពើឃោរ.ឃៅកាន់តែខ្លាំងឡើង ហើយអំពើឃាត.កម្មដ៏គួរឲ្យរន្ធត់ខ្លះ ក៏បានកើតឡើង ទៅលើជនស៊ីវិល និង ត្រូវបានថតជាប់ ដោយកាមេរ៉ា CCTV ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ថា នៅពេលលោក ឡេអូនីដ ផ្លៀតស៍ (Leonid Pliats) និង ចៅហ្វាយរបស់គាត់ ត្រូវបានទាហានរុស្ស៊ី បា.ញ់ស.ម្លាប់ ក៏មានកាមេរ៉ា CCTV បានថតជាប់យ៉ាងច្បាស់ ហើយជាសកម្មភាពដ៏គួរឱ្យភ័យខ្លាចបំផុត។ ឃ្លីបវីដេអូ ដែល BBC ទទួលបាន ឥឡូវត្រូវបានរដ្ឋអាជ្ញាអ៊ុយក្រែន កំពុងតែស៊ើបអង្កេត អំពីបទឧ.ក្រិដ្ឋកម្មសង្គ្រាម។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ការវា.យប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅជុំវិញរដ្ឋធានីគៀវ និង នៅតាមផ្លូវធំៗ នៅក្នុងរដ្ឋធានី ក្លាយជាសមរភូមិមួយ ដោយរួមទាំង នៅជុំវិញហាងលក់កង់ ជាកកន្លែង ដែលលោក Leonid ធ្វើការជាសន្តិសុខ។ ប៉ុន្តែទោះជាយ៉ាងណា នៅកន្លែងនោះ ក៏មិនមែនជាការបា.ញ់ប្រ.ហារនោះដែរ ហើយឃ្លីបវីដេអូ បានបង្ហាញយ៉ាងច្បាស់ ពី ទាហានរុស្ស៊ីប្រដាប់ដោយអាវុធធុនធ្ងន់ បានបា.ញ់ជនជាតិអ៊ុយក្រែន ចំនួន២នាក់ ដែលគ្មានអាវុធ នៅក្នុងដៃ ហើយបន្ទាប់មកពួកគេ បានលួចសម្ភារ នៅទីនោះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×