Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពៅ សុធាវីដា វា.យបកយ៉ាងចាស់ដៃទៅកាន់បុរសម្នាក់ ព្រោះរឿងមួយ

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង ពៅ សុធាវីដា បានធ្វើការវា.យបកដោយពាក្យសម្តីយ៉ាងចាស់ដៃទៅកាន់បុរសម្នាក់ បន្ទាប់ពីបុរសរូបនោះបានប្រើប្រាស់ពាក្យមិនសមរម្យមកកាន់រូបនាង។
ផ្តើមពីរឿងរ៉ាវលុយធ្វើច្រមុះ បុរសខាងលើនេះបានឆាតទៅកាន់ ពៅ សុធាវីដា ដោយផ្ទាល់ ដោយនៅក្នុងបុរសរូបនោះក៏បានហ៊ានប្រើពាក្យសុំគេងជាមួយ ពៅ សុធាវីដា ដោយមិនខ្មាស់អៀនផងដែរ។

ដោយឃើញបែបនេះ ពៅ សុធាវីដា ហាក់ក្តៅចុងច្រមុះ ក៏បានវាយបកទៅកាន់បុរសរូបនោះវិញ និងបានចាត់ទុកពាក្យសម្តីបុរសរូបនោះមិនសមរម្យ ត្បិតនាងមិនមែនស្រីលក់ខ្លួនឡើយ ខណះពេលនាងក៏មានស្វាមីហើយដែរ។
បើយោងតាមអ្វីដែល ពៅ សុធាវីដា បានបង្ហោះសារតាមហ្វេសប៊ុកបញ្ជាក់ពីបញ្ហាខាងលើនេះបានអោយដឹងថា សូមបងប្អូនជួយមើលខ្ញុំធ្វើច្រមុះយកលុយខ្ញុំពេញតំលៃហើយអោយធីបច្រើនៗទៀត ក្រោយមកចង់ហៅខ្ញុំទៅដេក តែខ្ញុំមិនព្រម ក៏អោយអ្នកផ្សេងម្នាក់ទៀតមកហៅ។

នាងថា ខ្ញុំមិនមែនស្រីលក់ខ្លួនទេ ហើយព្យាយាមប្រាប់ថាលែងប្រពន្ធ ដើម្បី អោយជឿ ក៏បាញ់លុយអោយចាយ ហើយយកមកមើលថែច្រមុះខូច ហើយអោយខ្ញុំទៅធ្វើច្រមុះម្តងទៀត ហើយចង់គេងជាមួយខ្ញុំតែខ្ញុំឆ្លើយថាខ្ញុំមិនមែនស្រីលក់ខ្លួនទេ ព្រោះចង់គេងជាមួយខ្ញុំខ្ញុំអត់ព្រមអោយខ្ញុំសងលុយវិញ។

ខ្ញុំព្រមសងតែខ្លះៗហើយសុខៗមោផុសខ្ញុំចឹងសួរថាថោកទៀបអត់បងប្អូនហើយមើលឆាតអត់ទាន់ដល់ថ្ងៃកំណត់ផងលេងមោចឹងចុះកន្លែងបបួលគេទៅដេក ហើយចូលក្លឹបផឹកសុី មេចមិនទុកអោយគេឃើញផង លុបធ្វើអី ទុកតែកន្លែងអត្ថន័យលុយចឹង បើថ្លៃមែន ។
អូរ ច្រមុះខូចកែអោយអត់យកលុយមែន ?? ខ្ញុំមិនដឹងអ្នកយកមិនយកទេជាមួយម្ចាស់ក្លីនិកតែច្រមុះខូច ធ្វើនៅនឹង សំណាងហើយខ្ញុំមិនប្តឹង ធ្វើអស់លុយមិនមែនតិចទេ ពេលធ្វើខ្ញុំអស់លុយថ្លៃធីបក៏មិនស្ទើរដែរ ហើយលទ្ធផលច្រមុះដែលអ្នកឯងកែអោយនឹងបានល្អរឺក៏រលួយ ?? ក៏រលួយចង់ធ្លុះហើយ។

នាងបញ្ជាក់ថា កុហក់ថាអត់ប្រពន្ធ លែងលះគ្នា ហៅខ្ញុំទៅជួប ទៅផឹក ទៅក្លឹប រាល់ថ្ងៃ តែខ្ញុំមិនទៅ ក្រោយមកអោយគេហៅទៅដេក សុទ្ធតែកុំអោយខ្ញុំដឹងខ្លាចខ្ញុំមិនទៅ ក្រោយមក សួរថាឃើញដូចមិនសូវសប្បាយចិត្ត ក៏បាញ់លុយអោយដោយខ្លួនឯង សុខចិត្តជួយ ក្រោយមកថាត្រូវការអី គេនឹងជួយ ចំថ្ញៃម៉ែវះភ្នែក ក៏ខលទៅខ្ញុំសុំជួយរកពេទ្យអោយមើលម៉ែខ្ញុំ មិនយូរប៉ុន្មានក៏នៅតែទាមទាហៅខ្ញុំទៅដេកដដែល ដល់គេមិនព្រម ហើយឃើញខ្ញុំមានប្តី ក៏ខឹងទាលុយវិញ ។

ខ្ញុំសងបណ្តើៗតើ តែប្រាប់ហើយថាមិនលក់ខ្លួនទេ អ្នកនិយាយខ្លួនឯងថាចន្លោះពីខែ6ដល់7 អោយខ្ញុំសង200$ ហើយលូវក្នុងខែ5 អ្នកឯងមកផុសចឹង ចរឹកថោកខឹងគេអត់ព្រមទៅដេកជាមួយមែន បានមកផុសនឹង បើថ្លៃមែន។ ហ៊ាននិយាយពីអ្នកណា ធ្វើអី អោយច្បាស់ៗផង ហើយពាក្យដែលថាអត់តបឆាតនឹងចេះនិយាយចេញមករួចដែរ ជួយមើលតិចមើលលោកអើយ ចុះក្រោមនឹង ឆ្លងឆ្លើយម្នាក់ឯងមែន លោកចរឹកថ្លៃ។

យ៉ាងណា ក្រោយឃើញ ពៅ សុធាវីដា បានបង្ហោះសារបែបនេះ បុរសខាងលើក៏បានបញ្ចេញសារដោយធ្វើការសុំទោសតារាសម្តែងរូបនេះវិញ។
ក្រោយឃើញសារសុំទោសហើយនោះ ពៅ សុធាវីដា ក៏បានឆ្លើយតបទៅវិញថា មាសសុទ្ធមិនខ្លាចភ្លើង ល្អអាក្រក់ ត្រូវតែមានការពិត ខ្ញុំចាត់ទុកថាគ្មានរឿងអីកើតឡើង ហើយបញ្ចប់រឿងត្រឹមនឹងដោយការចេះដឹងខុស៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

spot_img
×