Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូកបានគ្រឿងញៀនមួយចំនួន

ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ បានចុះបង្ក្រាប និង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានឲ្យដឹងថា ខ្លួនជនសង្ស័យមានឈ្មោះ ប៉ោ សំអឿន ហៅ អេង វ៉េងហ័ត ហៅក្រៅ ហ័ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០១ កញ្ចប់ ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×