Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល ! លី ម៉ារីណា ប្រកាសឱ្យអតីតស្វាមី នាំយកទ្រព្យសម្បត្តិ ដែលលួច ប្រគល់មកវិញ

spot_img

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលនេះស្ងាត់ៗតារាសម្តែងអ្នកនាង លី ម៉ារីណា បានប្រកាសអោយអតីតស្វាមីរបស់នាងឲ្យចូលខ្លួនប្រគល់ទ្រព្យសម្បត្តិដែលបានលួចយកទៅ ហើយគេចខ្លួនបាត់។

គេមិនដឹងទេថា ទ្រព្យដែលអតីតស្វាមីដែលបានលួចនោះមានតម្លៃប៉ុន្មានឡើយ ប៉ុន្តែ លី ម៉ាលីណា បានអំពាវនាវឲ្យអតីតស្វាមីប្រញាប់យកមកប្រគល់ឲ្យនាងវិញ ត្បិតនាងបានទុកពេលអស់ជាច្រើនថ្ងៃហើយ។

តាមរយៈសំណេរដែលបានសសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក លី ម៉ារីណា បានលើកឡើងថា នាងខ្ញុំសូមប្រកាស់ស្វែងរកលោកសាត ចាន់ថន (អតីតស្វាមី) ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ងុំ នឹងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់។

នាងបញ្ជាក់ថា សូមលោកមេត្តាយកមកឲ្យខ្ញុំវិញផងព្រោះខ្ងុំទុកពេលឲ្យលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិនឹងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នាក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ញុំឲ្យមកខ្ងុំវិញមក។

នាងបញ្ជាក់ថា រយៈដប់ឆ្នាំហើយលោកមិនដែលមើលថែខ្ញុំ ហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួចរបស់ខ្ញុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ងុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកឲ្យខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត។

យ៉ាងណា លី ម៉ារីណា បានស្នើសូមមិត្តភ័ត្តិបងប្អូនដែលបានស្គាល់ ជួយស៊ែរឲ្យគាត់ដឹងផង បើលោកមិនចង់បានរបស់ខ្ញុំទេ ហេតុអីមិនយកឲ្យខ្ញុំវិញ ចាំបាច់គេចខ្លួនបែបនេះ។

នាងថា ខ្ញុំទុកឱកាសឲ្យលោកយូរដែរហើយ ក៏ព្រោះតែអាណិតកូន ។

គួររំលឹកថា លី ម៉ារីណា បានរៀបមង្គលការរួមរស់ ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ មុនពេលពួកគេសម្រេចចែកផ្លូវគ្នាដោយសន្តិវិធី ខណៈពេលពួកគេ ក៏ទទួលបានកូនម្នាក់ផងដែរ។

ក្រោយពីការលែងលះ តារារូបនេះ ក៏បានវិលមករកការសម្តែងជាថ្មីឡើងវិញ ក្រោយផ្អាកមួយរយៈ ហើយក្រៅពិអាជីពសិល្បៈ នាងក៏មានមុខរបរលក់សម្លៀកបំពាក់ តាមអនឡាញផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×